Trending now

កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ានបូក ៣ ទាក់ទាញចំណាប់អារម្មណ៍របស់សារព័ត៌មានអន្តរជាតិ

14:28 | 15/04/2020 (យោងតាមវិទ្យុសម្លេងវៀតណាម)

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបញ្ជាក់ថា វៀតណាម, ប្រទេសកំពុងទទួលបានជោគជ័យក្នុងការគ្រប់គ្រងល្អការរីករាលដាលនៃជំងឺ COVID-19 នោះ ធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹង COVID-19។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំអាស៊ាននិងអាស៊ានបូក ៣។ (ប្រភព៖ baoquocte)

ដោយដកស្រង់សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាននោះ AFP បានលើកឡើង ថា៖ វៀតណាមនឹងឆ្លៀតយកនូវអត្ថប្រយោជន៍ពីកិច្ចប្រជុំនេះ សម្រាប់ដាក់ជូនសំណើរ បង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាត ត្បាត និងបង្កើតឃ្លាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តបន្ទាន់ ក៏ដូចជាចែក រំលែកប្រភពធនធានផងដែរ។

ទន្ទឹមជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដោយលើកឡើងថា “ក្នុងអំឡុងពេលដ៏អាប់អួរនិងលំបាកនេះ ដែលបានបំភ្លឺឡើងនូវស្មារតីសាមគ្គីភាពរបស់សហគមន៍អាស៊ាន អំពីការស្រឡាញ់រាប់អាន ការជួយគ្នាទៅវិញទៅមក ក៏ដូចជា ការរួមគ្នាជំនះពុះពាររាល់ការលំបាក”

លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មាននិងកាសែតធំៗ នៅជុំវិញពិភពលោកក៏បានផ្តោតការផ្សព្វ ផ្សាយអំពីកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe រួមទាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in ផង។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ មេដឹកនាំអាស៊ាននិងដៃគូសន្ទនាបាននាំទស្សនៈរៀងៗខ្លួនឲ្យកាន់តែខិតជិតគ្នា បើកចេញផែនការសកម្មភាពដែលមានប្រសិទ្ធភាពជាងមុន ដើម្បីគ្រប់គ្រងការរីករាលដាលនៃ COVID-19។ បណ្តាប្រទេសក្នុងតំបន់បានបង្ហាញពីស្មារតីសប្បុរសធម៌ អ្នកជិតខាងល្អ តាមរយៈការជួយគ្នាទៅវិញទៅមកនូវឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ក្នុងនោះមានម៉ាសនិងខោអាវការពារផង។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានលើកឡើងថាថ្នាក់ដឹកនាំទាំងអស់ នឹងឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវ៉ាក់សាំងក៏ដូចជាការព្យាបាល COVID-19 ក៏ដូចជា បង្កើតគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ទៅលើអាជីវកម្មនិងគ្រួសារនានា៕

(យោងតាមវិទ្យុសម្លេងវៀតណាម)

(យោងតាមវិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤