Trending now

មន្រ្តីជានខ្ពស់កម្ពុជាជាច្រើនបរិច្ចាគប្រាក់បៀវត្សរ៍ ដើម្បីគាំទ្រដល់កិច្ចការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:28 | 04/04/2020 (សរុបដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១ ខែមេសា យោងតាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានជូនដំណឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ដល់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ Covid - 19។

សម្តេចតេជោ ហ៊ុន សែន បរិច្ចាគប្រាក់បៀវត្សរ៍ ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19។

សម្តេចតេជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី ០១ ខែមេសានេះ បាន​ផ្ញើលិខិត​មួយទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដោយ​បញ្ជាក់ថា សម្តេច ស្ម័គ្រចិត្ត​ជូនប្រាក់បៀវត្សរ៍​នាយករដ្ឋមន្ត្រី ចំនួន ៧ខែ ទៅកាន់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ Covid - 19។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ភ្លាមៗបន្ទាប់ពីមានសកម្មភាពដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺ Covid - 19។ បញ្ជីមានដូចខាងក្រោម៖

១. អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

២. ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤ខែ។

៣. សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ។

៤. ឯកឧត្តម តុង វណ្ណៈ នាយករងខុទ្ទកាល័យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល៤ខែ ដោយក្នុងមួយខែ៥សែនរៀល។

៥. ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

៦. លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

៧. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

៨. ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

៩. ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងផែនការ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ។

១០. ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ។

ក្រៅពីនេះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក៏បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19 ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ៕


(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤