Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Nong ជួបពិភាក្សាជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី

14:31 | 27/11/2020

នាថ្ងៃទី២៤ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែន Bu Prang (ខេត្ត Dak Nong វៀតណាម) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Nong កងទ័ពប្រជាជនវៀតណាម និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី កម្ពុជា បានរៀបចំកិច្ចប្រជុំដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហការក្នុងការគ្រប់គ្រង ការពារព្រំដែន និងច្រកទ្វារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមព្រំដែន ការទប់ទលនឹងជំងឺ Covid-19 ពីដើមឆ្នាំ២០២០ ដល់បច្ចុប្បន្ននេះ និងដាក់ចេញទិសដៅនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ(រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាដើម្បីពង្រីកសាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ធានាសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។ ភាគីទាំងពីរបានឯកភាពទិសដៅនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនេះ ដូចជា ដឹកនាំការបំពេញភារកិច្ចនៅតំបន់ព្រំដែន និងការគ្រប់គ្រងខ្សែព្រំដែនតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ហើយដោះស្រាយឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវបញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែនក្នុងស្មារតីគោរពច្បាប់របស់គ្នាទៅវិញទៅមក./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤