Trending now

ក្រុមការងារជំនាញខេត្តដាក់ឡាក់ (DakLak) ជួបពិភាក្សាការងារជាមួយខេត្តមណ្ឌលគីរីប្រទេសកម្ពុជា

20:37 | 22/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែវិច្ឆិកា នៅច្រកព្រំដែន Bu P'rrang ស្រុក Tuy Duc ខេត្ត Dak Nong ក្រុមការងារជំនាញខេត្ត Dak Lak (វៀតណាម) និងក្រុមការងារជំនាញខេត្តមណ្ឌលគីរី (កម្ពុជា) បានជួបប្រជុំគ្នាដើម្បីផ្លាស់ប្តូរខ្លឹមសារភាគច្រើនក្នុងការសម្របសម្រួលស្រាវជ្រាវនិងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅរដូវប្រាំង ២០២០-២០២១ និងបប្រគល់ថវិការទ្រពីរដ្ឋាភិបាលវៀតណាមដល់ក្រុមការងារជំនាញខេត្តមណ្ឌលគីរី ។

ទិដ្ឋភាពនៃពិធីនេះ

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារទាក់ទងនឹងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមរដូវប្រាំង ២០២០-២០២១ ហើយនៅខែធ្នូឆ្នាំ ២០២០ ខេត្តដាក់ឡាក់ នឹងបញ្ជូនកម្លាំងកងទ័ពខេ ៥១ (បញ្ជាការដ្ឋានយោធាខេត្ត) ទៅបំពេញបេសកកម្មនៅកម្ពុជា។ ក្នុងស្មារតីសាមគ្គីភាពនិងមិត្តភាព គណៈកម្មាធិការជំនាញទាំងពីរនៃខេត្តដាកឡាក់និងមណ្ឌលគីរីបានឯកភាពគ្នាយ៉ាងខ្លាំងលើរបៀបវារៈមាតិកា ខ្លឹមសារនិងអនុស្សរណៈនៃការយោគយល់គ្នា។ ភាគីទាំងពីរក៏បានសម្តែងនូវគោលបំណងបន្តជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងប្រជាជននៃខេត្តទាំងពីរ ជាពិសេសក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាម។ ទោះយ៉ាងណា ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 នៅលើពិភពលោកដើម្បីធានាការត្រួតពិនិត្យនិងការការពារការរាតត្បាត ហេតុដូចនេះការបញ្ជូនក្រុមខេ ៥១ ទៅបំពេញបេសសកម្មនៅកម្ពុជាពឹងផ្អែកលើ ការឯកភាពគ្នារវាងរដ្ឋាភិបាលទាំងពីរក្នុងពេលខាងមុខនេះ។

ក្នុងឱកាសនេះដោយទទួលបានការអនុញ្ញាតពីក្រុមការងារជំនាញនៃរដ្ឋាភិបាលវៀតណាម ក្រុមការងារជំនាញខេត្តដាកឡាក់បានផ្តល់ថវិកាចំនួន ១៣.០០០ ដុល្លារអាមេរិកដល់ក្រុមការងារជំនាញខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquankhu5.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤