Trending now

សួនសត្វភ្នំពេញសាហ្វារីបានបើកឲ្យដំណើរការ

08:03 | 24/06/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយ LYP Group ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ

សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដែលជាសួនសត្វដ៏ធំដំបូងគេនៅកម្ពុជាដែលបាន សាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១។ សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុងនិងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។

អញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញដាក់សម្ពោធជាផ្លូវការ សួនសត្វ ភ្នំពេញសាហ្វារី នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាព នឹងអបអរសាទរ ចំពោះ LYP Group ដែលពេលនេះបានបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលទីនេះនឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែលកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សបានមកកំសាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជាយើង។ សួនសត្វនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនដែលរស់នៅជាប់តំបន់នេះផងដែរ។

គួរបញ្ជាក់ថា សួនសត្វដ៏ធំជាងគេមួយនេះ មានសត្វមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ក្រៅពីនោះ ក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួនទឹកសម្រាប់ជិះទូកលេងកម្សាន្ត និងកន្លែង ក្មេងលេងផងដែរ។ លក្ខណៈពិសេសរបស់សួនសត្វភ្នំពេញសាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា៖ ទី១. កន្លែង សម្តែងសត្វខ្លា, ទី២. កន្លែងសម្តែងសត្វក្រពើ, ទី៣. កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤. កន្លែងសម្តែង សត្វផ្សេងៗទៀត៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤