Trending now

សម្តេចតេជោ ​ហ៊ុន សែន​ សាទរ​​ចំពោះ​​ការកើនឡើង​​នូវ​ការនាំចេញ​ទៅកាន់​ប្រទេស​​ជប៉ុន​​

14:10 | 14/08/2019 (ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

តួលេខ​នាំចេញ ដែល​បញ្ជាក់​ដោយ​​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ជំនួប​លោក ហ៊ី​ដេ​ហ៊ីសា អូ​រីណូ​អូ​ឈិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ នៅ​ថ្ងៃទី​១៣ សីហា នេះ បង្ហាញថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៩ កម្ពុជា​នាំ​ចេញទៅ​ជប៉ុន កើនឡើង​ដល់ ១.៧០០​លាន​ដុល្លារ ឯ​ជប៉ុន​នាំចូល​មក​កម្ពុជា បាន​៤៤០​លាន​ដុល្លារ​។​

​​សម្តេចតេជោ ​ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ​លោក ហ៊ី​ដេ​ហ៊ីសា អូ​រីណូ​អូ​ឈិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ (រូបថត៖ vayofm.com)


​សម្តេចតេជោ ​ហ៊ុន សែន បានចាត់ទុក​ការកើនឡើង​នៃ​ការនាំចេញ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​នេះ គឺជា​ជោគជ័យ​ដ៏​ធំ នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គរាជទូត ក្នុង​ការពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែលជា​មូលដ្ឋានគ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ហ៊ី​ដេ​ហ៊ីសា ដែល​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​២​សប្តាហ៍​ទៀត បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា​។ អំឡុង​បេសកកម្ម​ការទូត​៣​ឆ្នាំនេះ លោក​ទទួលស្គាល់ថា សេដ្ឋកិច្ច​កម្ពុជា បាន​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​មាន​កំណើន​យ៉ាងខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។

​លោក​ហ៊ុន សែន អះអាងថា ការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជា​ទេសចរណ៍ បាន​កើនឡើង​យ៉ាងខ្លាំង​នោះ គឺ​ដោយសារ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជប៉ុន តាមរយៈឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ នេះ​ផងដែរ​។ ជាក់ស្ដែង ជា​លទ្ធផល​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៨, ជប៉ុន​នាំចូល​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៤០​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំចូល​មក​កម្ពុជា មាន​ចំនួន ៤៤០​លាន​ដុល្លារ​ស្រេច​ទៅហើយ​។​

​បើតាម​ការបញ្ជាក់​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន មាន ទំហំ​ទឹកប្រាក់ ប្រមាណ​តែ ១.៦០០​លាន​ដុល្លា​អាមេរិក​៕

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤