Trending now

កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦

11:38 | 21/08/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២១សែសីហា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជាឈ្នះឆ្នោតក្នុងអាណត្តិថ្មី បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦ ដែលចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់គ្នាលើការងារកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែប្រសើរ។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលតែម្តង។ នេះបើយោងតាម freshnewsasia.com។

ជំនួបពិគ្រោះយោបល់រវាងប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំបក្សនយោបាយនេះ ត្រូវបានគេចាត់ទុកជាការវិវឌ្ឍន៍ថ្មីមួយនៅក្នុង ឆាកនយោបាយរបស់កម្ពុជា និងជារឿងកម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គេបានចាត់ទុកការវិវឌ្ឍន៍នេះជារឿងដ៏ល្អប្រសើរសម្រាប់សង្គមកម្ពុជា ក៏ដូចជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ជាពិសេសជាដំណើរវិវឌ្ឍន៍ផ្នែកនយោបាយដែលនាំមកនូវប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាតែម្តង។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការជួបពិគ្រោះយោបល់នេះ ជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិយ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការបង្កើតកិច្ចពិគ្រោះយោបល់នេះ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយមិនឈ្នះឆ្នោត យកធ្វើជាធាតុចូលក្នុងការដឹកនាំនិងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ថែមទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន កិច្ចពិគ្រោះយោបល់នេះ ក៏ដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។

សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់បានអះអាងថា នៅក្នុងអាណត្តិថ្មីនេះសម្តេចតេជោ ហ៊ុន សែន ចង់ប្រមូលរាល់ធនធានទាំងអស់មករួមគ្នាអភិវឌ្ឍន៍ជាតិ៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤