Trending now

ទីក្រុងហាណូយ៖ កម្មវិធី «ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤»

07:00 | 11/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៣ ខែកុម្ភៈ កម្មវិធី “ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤” ត្រូវបានរៀបចំឡើងនៅវិថីផ្កា “Home Hanoi នានិទាឃរដូវ” ទីក្រុងហាណូយ។ កម្មវិធីដឹកនាំដោយក្រសួងការបរទេសវៀតណាម។

ទីក្រុងហាណូយ​៖ អ្នកការទូតនៅទីក្រុងហាណូយ ដើរថ្មើរជើងតាមដងផ្លូវដើម្បីអំពាវនាវឱ្យមានការអភិរក្សសត្វកម្រ ទីក្រុងហាណូយ​៖ អ្នកការទូតនៅទីក្រុងហាណូយ ដើរថ្មើរជើងតាមដងផ្លូវដើម្បីអំពាវនាវឱ្យមានការអភិរក្សសត្វកម្រ
ទីក្រុងហាណូយ៖ បើកសន្និសិទការទូតវៀតណាមលើកទី៣២ ទីក្រុងហាណូយ៖ បើកសន្និសិទការទូតវៀតណាមលើកទី៣២
ទីក្រុងហាណូយ៖ កម្មវិធី «ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤»
ទីក្រុងហាណូយ៖ កម្មវិធី «ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤»

ព្រឹត្តិការណ៍មួយនេះ បានទាក់ទាញការចូលរួមរបស់ប្រតិភូជិត ១០០ នាក់ ដែលជាឯកអគ្គរដ្ឋទូត ប្រធានតំណាង សមាជិកអង្គទូត និងអង្គការអន្តរជាតិនានានៅវៀតណាម។

កម្មវិធី "ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤" ជាលំហផ្សព្វផ្សាយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងសម្ព័ន្ធក្រុមហ៊ុន SOVICO។

ក្នុងកម្មវិធីនេះ ប្រតិភូត្រូវបានផ្តល់ព័ត៌មានបន្ថែមអំពីមាគ៌ាការបរទេស ស្ថានភាពអភិវឌ្ឍន៍ និងសមិទ្ធផលសេដ្ឋកិច្ច-សង្គម ព្រមទាំងបំណងប្រថ្នា និងវិធានការរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។ ទន្ទឹមនឹងនោះ ភ្ញៀវកិត្តិយសនិងប្រតិភូ ក៏ទទួលបានព័ត៌មានជាច្រើនពីគណៈកម្មការរៀបចំអំពីវប្បធម៌វៀតណាម បញ្ហានយោបាយ និងសង្គម...

នេះជាឱកាសសម្រាប់ប្រតិភូអន្តរជាតិទៅទស្សនាវិថីផ្កា "Home Hanoi នានិទាឃរដូវ" ជាមួយនឹងផ្កាចម្រុះពណ៌មកពីតំបន់ជាច្រើននៅទូទាំងប្រទេស។ ប្រតិភូក៏មានឱកាសចូលរួមសកម្មភាពវប្បធម៌ និងសកម្មភាពក្នុងភូមិរបរប្រពៃណីមួយចំនួន ដូចជាការបុកនំ Day ឬសរសេរពាក្យជូនពរព្យួរនៅលើដើមឈើ Neu ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កម្មវិធីនេះក៏មានការសម្តែងសិល្បៈប្រពៃណីជាច្រើន ដែលផ្សព្វផ្សាយវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណរបស់ប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម