Trending now

វៀតណាមបានអនុវត្តន៍ដោយជោគជ័យនូវ ៨៦,៧% នៃអនុសាសន៍យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣

22:25 | 26/11/2023

នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិរបស់វៀតណាម យោងតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៤ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

អង្គការប្រជាជនដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការកសាងរបាយការណ៍ UPR អង្គការប្រជាជនដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការកសាងរបាយការណ៍ UPR
ស៊ីហ្គេមលើកទី៣២៖ នាព្រឹកថ្ងៃទី ៧ ឧសភា ប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី ៧ ស៊ីហ្គេមលើកទី៣២៖ នាព្រឹកថ្ងៃទី ៧ ឧសភា ប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី ៧
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ថ្លែងក្នុងសិក្ខាសាលា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ថ្លែងក្នុងសិក្ខាសាលា។

ថ្លែងក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet បានឲ្យដឹងថា ទោះបីជារងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត Covid-១៩ ក្នុងការអនុវត្តអនុសាសន៍ UPR ក៏ដោយ ប៉ុន្តែបណ្ដាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានាបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍អនុសាសន៍ក៏ដូចជា ចងក្រងសេចក្ដីព្រាងរបាយការណ៍ផងដែរ។ យោងតាមការវាយតម្លៃរបស់លោក Do Hung Viet ការអនុវត្តអនុសាសន៍ UPR ក៏នាំមកនូវសញ្ញាវិជ្ជមានលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ក៏ដូចជាការធានាសន្តិសុខសង្គម និងធានានូវសិទ្ធិស្របច្បាប់របស់ប្រជាជនផងដែរ។ គួរកត់

សម្គាល់ថា វៀតណាមបានអនុវត្តន៍អនុសាសន៍ចំនួន ៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ប្រការនេះបានរួមចំណែកដល់សមិទ្ធិផលរបស់វៀតណាម ដោយជាប់ក្នុងចំណោមប្រទេសទាំង ២៥ ដែលបានកាត់បន្ថយភាពក្រីក្រពហុវិមាត្រដោយជោគជ័យ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលដាក់របាយការណ៍ពាក់កណ្តាលអាណត្តិដោយស្ម័គ្រចិត្តស្ដីពីការអនុវត្តអនុសាសន៍ UPR វដ្តទី ៣ ផងដែរ។

ចូលរួមសិក្ខាសាលា លោកស្រី Ramla Khalidi អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានវាយតម្លៃថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសាសន៍នានារបស់ UPR ហើយបានបំពេញកាតព្វកិច្ចអំពីការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកសម្របសម្រួលស្តីទីរបស់អង្គការសហប្រជាជាតិបានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម បណ្តាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីការពារសិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់ប្រជាជនទាំងអស់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម