Trending now

រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា

08:00 | 21/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២១ វិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រព្រឹត្ដទៅកម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច
ស្ថានការណ៍​ទូទៅ​តាម​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពជា​ធម្មតា​ ស្ថានការណ៍​ទូទៅ​តាម​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពជា​ធម្មតា​
រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា
រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា

អញ្ជើញថ្លែងមតិក្នុងពិធីបើកកម្មវិធី លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ ខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងបង្កើតកងយោធពលខេមរភូមិន្ទ និង២៥ ឆ្នាំ នៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ រួមទាំងការរៀបចំការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យ និងបង្កើតរាជរដ្ឋាភិបាលថ្មី រដ្ឋសភាថ្មី... ជាប្រទេសជិតខាង វៀតណាមមានសេចក្ដីរីករាយនិងអបអរសាទរចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានវាយតម្លៃខ្ពស់ និងយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជិតស្និទ្ធរវាងស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានមានប្រសាសន៍បន្ថែមថា៖ “កម្មវិធីប្រកួតកីឡាថ្ងៃនេះគឺជាឱកាសមួយសម្រាប់ស្ថានទូតវៀតណាមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្របំផុតចំពោះថ្នាក់ដឹកនាំ និងស្ថាប័ន និងមន្ត្រីនៃក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជាដែលតែងតែរួមដំណើរ និងសហការយ៉ាងជិតស្និទ្ធក្នុងសកម្មភាពការបរទេសរួមរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang មានបំណងចង់បន្តទទួលបានការជួយគាំទ្រពីបណ្តាអង្គភាព និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា ដើម្បីឱ្យស្ថានទូតវៀតណាមបំពេញភារកិច្ចបានជោគជ័យ”។

លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានឲ្យដឹងថា នេះជាសកម្មភាពសំដៅពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងមន្រ្តី និងបុគ្គលិកនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា។ សកម្មភាពនេះក៏រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពលើគ្រប់វិស័យក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម