Trending now

ខេត្ត​ក្រុង​ជា​ច្រើន​បាន​អនុវត្ត​កម្មវិធី​បណ្ដុះពន្លកមិត្តភាព

16:11 | 16/11/2023 ឌឹកអាញ់

យុគសម័យ - អស់រយៈពេលជាង ១០ ឆ្នាំចាប់តាំងពីវាត្រូវបានបង្កើតឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា កម្មវិធីបណ្តុះពន្លកមិត្តភាពបានអផិវឌ្ឈន៍ដល់ខេត្ត និងទីក្រុងភាគច្រើនដែលនិស្សិតកម្ពុជាកំពុងសិក្សា។

រួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ រួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍
វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក

ឆ្នាំដ៏ស្រស់ស្អាតនៅវៀតណាម

ក្នុងសន្និសីទរួមរវាងសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅខេត្តតៃនិញ នាខែវិច្ឆិកា ឆ្នាំ២០២៣ មានយុវជនខ្មែរម្នាក់បានថ្លែងសុន្ទរកថាប្រកបដោយទំនុកចិត្ត និងផ្លាស់ប្តូរនៅក្នុងសន្និសីទជាភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ។ ព័ត៌មានជាច្រើននៅក្នុងសុន្ទរកថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យុវជននោះមានឈ្មោះថា ថុន ប៊ុនហេង (អាយុ ៣៣ ឆ្នាំ មកពីស្រុកមេសាង ខេត្តព្រៃវែង ប្រទេសកម្ពុជា)។ បច្ចុប្បន្ន​ប្អូន​ជា​និស្សិត​​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ។ កន្លងមក ថុន ប៊ុនហេង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ។ អ្វី​ដែល​មនុស្ស​តិច​ណាស់បាន​ដឹង​គឺ​កាលពី​៥​ឆ្នាំ​មុន លោក ថន ប៊ុនហេង ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ការ​ខុស​ប្លែកគ្នា​ទាំង​ភាសា អាកាសធាតុ វប្បធម៌... នៅពេល​ប្អូន​មក​រៀន​នៅ​វៀតណាម​ដំបូង។

លោក ថុន ប៊ុនហេង នៅថ្ងៃដែលលោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២។
ប្អូន ថុន ប៊ុនហេង នៅថ្ងៃដែលបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២។

ប្អូន ថន ប៊ុនហេង បាន​និយាយ​ថា ៖ "ពេល​មក​រៀន​នៅ​វៀតណាម​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ឯកា​ព្រោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​និង​សាច់​ញាតិ ប៉ុន្តែ​ការ​ទទួល​បាន​ការ​មើល​ថែ ការ​លើក​ទឹក​ចិត្ត និង​ការ​ជួយឧបត្ថម្ភ​ពី​សាលា លោកគ្រូ អ្នក​គ្រូ និង​សិស្ស​វៀតណាមខ្ញុំបានជម្នះការលំបាកនោះបន្តិចម្តងៗ។ ជាពិសេស តាមរយៈកម្មវិធី “កម្មវិធី​បណ្ដុះបណ្ដាល​មិត្តភាព” ដែលបើកដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា ខ្ញុំមានឪពុកម្តាយចិញ្ចឹម។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សាច់​ញាតិ​នៅ​ក្បែរ​ខ្ញុំ យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​លំបាក។ ភាសាវៀតណាមរបស់ខ្ញុំកាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃខ្ញុំធ្វើសមាហរណកម្មជីវភាពរស់នៅវៀតណាមកាន់តែប្រសើរឡើង ហើយការសិក្សាក៏កាន់តែងាយស្រួលផងដែរ"។

ប្អូន ថុន ប៊ុនហេង បាន​សំដែង​ថា ពេលវេលា​នៅ​ប្រទេស​វៀតណាម គឺជា​ឆ្នាំ​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​ជីវិត​របស់​ប្អូន។ ក្រៅពីចំណេះដឹងជំនាញដែលប្អូនបានក្រេបយកមករួមចំណែកកសាងមាតុភូមិប្អូនក៏បានឆ្លងកាត់បទពិសោធន៍នូវទំនៀមទំលាប់ប្រពៃណីរបស់វៀតណាម យល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តវប្បធម៌ និងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្ប្រសើរអរវាងប្រជាជនទាំងពីរ។

ប្អូន ថុន ប៊ុនហេង បាននិយាយថា "ដោយដឹងអំពីប្រវត្តិសាស្ត្រ យើងរឹតតែមានមោទនភាព និងចងចាំនូវការរួមវិភាគទានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំពូនជ្រុំនូវចំណងសាមគ្គីភាព និងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លារបស់ប្រជាជនទាំងពីរ។ ជាពិសេស ប្រវត្តិសាស្ត្របានទទួលស្គាល់នូវគុណបំណាច់របស់កងទ័ព និងប្រជាជនវៀតណាម នៅពេលបានប្រកៀកស្មាជាមួយប្រជាជនកម្ពុជា ជួយកម្ពុជាទទួលបានសេរីភាព និងឯករាជ្យ កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាតដូចសព្វថ្ងៃនេះ"។

ដំបូលផ្ទះអន្តរជាតិដ៍កក់ក្តៅ

ថុន ប៊ុនហេង គឺជានិស្សិតអន្តរជាតិមួយរូបក្នុងចំណោមនិស្សិតអន្តរជាតិកម្ពុជារាប់រយនាក់ ដែលទទួលបានផលពី "ផ្លែឈើផ្អែម" នៃកម្មវិធី​បណ្ដុះពន្លកមិត្តភាព ដែលធ្វើឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា។

និស្សិត​អន្តរជាតិ​កម្ពុជា​សម្តែង​ក្នុង​សមាជ​លើក​ទី​២​នៃ​សមាគម​មិត្តភាព​វៀតណាម-កម្ពុជា Chua Thap, ខែ​តុលា ឆ្នាំ ២០២៣។
និស្សិត​​កម្ពុជា​សម្តែង​ក្នុង​សន្និសីទលើក​ទី​២​នៃ​សមាគម​មិត្តភាព​វៀតណាម-កម្ពុជា Chua Thap, ខែ​តុលា ឆ្នាំ ២០២៣។

យោងតាមលោក Le Tuan Khanh អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា កម្មវិធី​បណ្ដុះពន្លក​មិត្តភាពបានចាប់កំណើតនៅនិទាឃរដូវឆ្នាំ ២០១២ ក្នុងបរិបទនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា គឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ, ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស។ កម្មវិធី​នេះ​សម្បូរ​ទៅ​ដោយលក្ខណៈ​មនុស្ស​សាស្រ្ត បង្កប់​ដោយ​ប្រពៃណី​វប្បធម៌​របស់​ប្រជាជាតិ​ទាំង​ពីរ ហើយ​មាន​ការ​រីក​សាយភាយយ៉ាង​ទូលំទូលាយ។

ដំបូងឡើយ មានគ្រួសារចំនួន១២ គ្រួរបានស្ម័គ្រចិត្តជួយឧបត្ថម្ភនិស្សិត ៣៤ នាក់ដែលកំពុងសិក្សានៅទីក្រុង Ha Noi និងThai Binh រហូតមកដល់ពេលនេះ កម្មវិធីនេះបានរីកធំធាត់ទៅខេត្ត-ក្រុងភាគច្រើនដែលនិស្សិតកម្ពុជាកំពុងសិក្សា។

ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ សមាគមមិត្តភាពវៀតណាម - កម្ពុជា នឹងទទួលជួយឧបត្ថម្ភសិស្សានុសិស្សចំនួន ៧០ នាក់មកពីមិត្ត។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ សមាគមនឹងសម្របសម្រួលជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសវៀតណាម ដើម្បីបន្តឧបត្ថម្ភនិស្សិតប្រមាណ ១៣០នាក់ទៀត។ ចំនួននិស្សិតដែលឧបត្ថម្ភដោយសមាគមមិត្តភាពវៀតណាម-កម្ពុជាក្នុងឆ្នាំសិក្សានេះ ភាគច្រើនជាសិស្សត្រៀមឆ្នាំសិក្សានៅវៀតណាម និស្សិតឆ្នាំទី១ និងទី២ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន៨ នៅទីក្រុង Ha Noi ទីក្រុង Ho Chi Minh និង ទីក្រុង Thai Binh។

ក្រៅ​ពី​ការ​ឧបត្ថម្ភ​ដល់​និស្សិត​កម្ពុជា អង្គភាពសមាគមដែលពាក់ព័ន្ធ; ខេត្ត/ក្រុងរបស់សមាគម; គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដែលនិស្សិតកម្ពុជាជាច្រើនកំពុងសិក្សា ដូចជាសាលាមិត្តភាព ៨០ និងសាកលវិទ្យាល័យពេទ្យថៃប៊ិញ ពហុបច្ចេកទេសហាណូយ សេដ្ឋកិច្ចជាតិ សំណង់ មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យ Ton Duc Thang… និងសហគ្រិន និងអាជីវកម្មក៏ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីក្នុងទម្រង់ជាច្រើន។ ចំណុចសំខាន់ៗរួមមានៈ ជំនួយសម្ភារៈ ជួសជុល និងកែលម្អឧបករណ៍ចាំបាច់សម្រាប់ការសិក្សារបស់និស្សិត ផ្តល់អំណោយ និងអាហារូបករណ៍ដល់និស្សិតដែលមានស្នាដៃសិក្សាខ្ពស់; គាំទ្រដល់និស្សិតក្នុងការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈក្នុងឱកាសថ្ងៃឈប់សម្រាក និងបញ្ចប់ការសិក្សា; ទៅទស្សនានិងស្វែងយល់ពីការពិតនៅក្នុងមូលដ្ឋាន; រៀបចំការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់សិស្សានុសិស្ស ក្នុងកាលៈទេសៈលំបាក ឬពេលឈឺថ្កាត់...

លោក Le Tuan Khanh បាននិយាយថា "ភាពជោគជ័យដំបូងនៃកម្មវិធីគឺនិស្សិតភាគច្រើនមានទំនុកចិត្ត និងទទួលបានលទ្ធផលសិក្សាល្អ ទទួលបាននិទ្ទេសល្អនិងពូកែក្នុងការប្រឡងបញ្ចប់ការសិក្សា។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា និស្សិតវិលត្រឡប់ទៅផ្ទះវិញ ដើម្បីមានការងារធ្វើមានស្ថេរភាព សមស្របទៅនឹងមុខជំនាញបណ្តុះបណ្តាល និងមានឱកាសអភិវឌ្ឍន៍ជាច្រើន។ និស្សិតអន្តរជាតិមួយចំនួនបានសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយនៅតែរក្សាអនុស្សាវរីយ៍ដ៏ស្រស់បំព្រងក្នុងគ្រាដែលនិស្សិតកំពុងសិក្សានៅប្រទេសវៀតណាម តែងតែទាក់ទងគ្នា ផ្តល់ក្តីសុខ ចែករំលែកក្តីរីករាយ និងទុក្ខព្រួយជាមួយក្រុម គ្រួសារ នៅវៀតណាមដូចសាច់ញាតិក្នុងសមាជិកគ្រួសារ"។

អ្នកជំនាញជាច្រើនជឿជាក់ថា កម្មវិធីបណ្ដុះពន្លកមិត្តភាពនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា រួមចំណែកដល់បក្ស និងរដ្ឋក្នុងការថែទាំបំប៉ន និងជួយនិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាម។ នេះជាសកម្មភាពជាក់ស្តែង និងមនុស្សធម៌ដើម្បីបង្កើតលក្ខខណ្ឌសិក្សាល្អបំផុតសម្រាប់និស្សិតនៅវៀតណាម។ ប្អូនៗគឺជាធនធានមនុស្សដ៏សំខាន់ ចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយក៏ជាស្ពានមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ និងប្រជាជនវៀតណាម និងកម្ពុជា។

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាបានបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅថែមទៀត៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម