Trending now

វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai

09:40 | 21/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៩ សីហា នៅឧទ្យានទីក្រុង Quang Ngai ភាគកណ្តាលវៀតណាម បញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក សហការជាមួយសមាគមអក្សរសិល្ប៍ និងសិល្បៈខេត្ត Quang Ngai បានប្រារព្ធពិធីបើកការតាំងពិព័រណ៍រូបថតដោយប្រធានបទ “Hoang Sa-Truong Sa នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខេត្ត Quang Ngai។

គណៈប្រតិភូសារព័ត៌មានបរទេសដែលស្នាក់នៅវៀតណាមស្វែងយល់ពីវប្បធម៌ Sa Huynh គណៈប្រតិភូសារព័ត៌មានបរទេសដែលស្នាក់នៅវៀតណាមស្វែងយល់ពីវប្បធម៌ Sa Huynh
វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa (Paracel Islands) វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa (Paracel Islands)
វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai
វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជនខេត្ត Quang Ngai»

ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមដល់សាធារណជននូវស្នាដៃរូបថតចំនួន ១១០ អំពី ប្រជុំកោះ Hoang Sa-Truong Sa។ ក្នុងនោះមានស្នាដៃចំនួន ៦០ របស់សមាជិកចំនួន ៣ នាក់ នៃសមាគមអក្សរសាស្ត្រ និងសិល្បៈខេត្ត Quang Ngai រូបថតឯកសារចំនួន ៣០ ដែលផ្តល់ដោយគណៈឃោសនាអប់រំមជ្ឈិមបក្ស ដែល​ផ្សព្វផ្សាយពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa របស់វៀតណាម និងស្នាដៃចំនួន ២០ របស់បញ្ជាការដ្ឋានតំបន់លេខ៣កងទ័ពជើង ដែល​ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ ការតស៊ូប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពសមុទ្រ និងកោះ ការស្វែងរក ជួយសង្គ្រោះ និងការ​អនុវត្តកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់អ្នកនេសាទចេញទៅសមុទ្រ”។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក បានប្រគល់ប័ណ្ណសរសើរដល់សមាជិកឆ្នើមចំនួន ៣ រូប នៃសមាគមអក្សរសិល្ប៍ និងសិល្បៈខេត្ត Quang Ngai ដែលមានស្នាដៃរូបថត ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍នេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម