Trending now

វៀតណាមរួមវិភាគទានយ៉ាងសកម្មដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ

10:36 | 17/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

នេះជាលើកទី ៣ ដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ហើយជាលើកទី ២ ដែលវៀតណាមបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសមួយ មិនតំណាងឱ្យអង្គការ ឬក្រុមប្រទេសក្នុងតំបន់ឡើយ។

វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលះបង់ធនធានជាតិ និងអន្តរជាតិ ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាជន វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលះបង់ធនធានជាតិ និងអន្តរជាតិ ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាជន
វៀតណាមរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ វៀតណាមរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

វៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជប៉ុន ក្នុងនាមជាភ្ញៀវកិត្តិយស។ នេះជាលើកទី ៣ ដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ហើយជាលើកទី ២ ដែលវៀតណាមបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសមួយ មិនតំណាងឱ្យអង្គការ ឬក្រុមប្រទេសក្នុងតំបន់ឡើយ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖

“ការដែលវៀតណាមបន្តត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជប៉ុនបានសរឲ្យឃើញថា សហគមន៍អន្តរជាតិគោរពតួនាទីរបស់វៀតណាមជាមួយនឹងឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលការណ៍ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិក៏ដូចជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយការស្ថាបនា និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិរួមរបស់អន្តរជាតិផងដែរ”។

ក្រុម G7 និង G7 បើកទូលាយសុទ្ធតែគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានអះអាងថា៖

“ដោយមានគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពិពិធកម្ម និងពហុភាគីទំនាក់ទំនងអន្តរជាតិ រួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវចំពោះបញ្ហារួមរបស់មនុស្សជាតិ វៀតណាមកាន់តែអះអាងពីឋានៈ និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ហើយត្រូវបានចាត់ទុកថាជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអភិវឌ្ឍន៍ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល។ កិច្ចប្រជុំនេះមិនត្រឹមតែជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមគោលមាគ៌ាកិច្ចការបរទេស រូបភាពប្រទេសជាតិ អំពាវនាវឱ្យមានការជួយឧបត្ថម្ភនិងទាក់ទាញការវិនិយោគពីបរទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវរួមវិភាគទានដោះស្រាយបញ្ហា

រួមក្នុងតំបន់ និងអន្តរជាតិទៀតផង”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម