Trending now
លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

«សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»

09:47 | 12/04/2023 ដោយលោក អ៊ុច លាង

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការវិភាគជុំវិញ «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព» ។

ក្រុមអាណិកជននៅក្រៅប្រទេសបានឈ្នះពានរង្វាន់ ញញួរកណ្តៀវមាសដើម្បីបរិច្ចាគ ៥០ លានដុងដល់ជនក្រីក្រ ក្រុមអាណិកជននៅក្រៅប្រទេសបានឈ្នះពានរង្វាន់ ញញួរកណ្តៀវមាសដើម្បីបរិច្ចាគ ៥០ លានដុងដល់ជនក្រីក្រ
អណិកជនវៀតណាមនៅឯបរទេសអំណរស្វាគមន៍បុណ្យតេតប្រពៃណី អណិកជនវៀតណាមនៅឯបរទេសអំណរស្វាគមន៍បុណ្យតេតប្រពៃណី
លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា  នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

រយៈពេល៣៧ឆ្នាំ ក្រោយការអនុវត្តគោលនយោបាយកំណែទម្រង់ជាតិ (Doi Moi៖ ១៩៨៦-២០២៣) ដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្ស ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូល ប្រទេសវៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រជាច្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាង សម្រាប់សហគមន៍ជនជាតិវៀតណាមរស់នៅក្រៅប្រទេស មានគោលការណ៍ និងគោលនយោបាយ របស់បក្សនិងរដ្ឋ ជាច្រើនបានធ្វើការបំពេញបន្ថែម និងដាក់ចេញជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង។ ឯកសារសំខាន់ៗទាំងនោះរួមមាន៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៣ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ ស្តីពី ការលើកកម្ពស់មហាសាមគ្គី រវាងប្រជាជនទាំងមូល ដើម្បីជួយលើស្ទួយឱ្យប្រជាជនមានភាពសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ។ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៤ ការិយាលល័យនយោបាយ បានចេញសេចក្តីសម្រេចចិត្ត លេខ៣៦។ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ការិយាល័យនយោបាយ បានដាក់ចេញនូវសារាចរនៃនាំ លេខ៤៥ និងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានចេញលិខិតវាយតម្លៃ លេខ១២ ស្តីពីបេសកកម្មការងាររបស់ សហគមន៍ជន​ជាតិ​វៀត​ណាមនៅក្រៅ​ប្រទេស។តើកត្តាអ្វីខ្លះដែលនាំឱ្យប្រទេសមួយនេះ ព្យាយាមយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួនដែលរស់នៅក្រៅប្រទេស?

១. សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស

ប្រសិនបើយើងពិនិត្យមើលពីគោល​ដៅ នៃបេសកកម្មការងាររបស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ​គឺជាការ​បង្រួប​បង្រួម​និង​ពង្រឹងមហាសាមគ្គីទូទាំងជនជាតិ​ និងរួមចំណែងយ៉ាងធំធេងក្នុងការលើកកំពស់ស្ថានភាពផ្លូវច្បាប់ ការរស់នៅប្រកបដោយស្ថេរភាព មានការអភិវឌ្ឍន៍ ធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ ចូលទៅក្នុងប្រទេសដែលកំពុងស្នាក់នៅ និងគិតដល់ជាតិមាតុភូមិ រួមវិភាគទានដោយស្ម័គ្រចិត្តនិងតាមសមត្ថភាព ដើម្បីបុព្វហេតុ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពី សហគមន៍ជនជាតិវៀតណាមបានឡើយ។ ហើយការណ៍នេះ បង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងងបានសរបញ្ជាក់ឱ្យឃើញថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ ចំពោះប្រជាជនខ្លួននៅក្រៅប្រទេស។

បើយោង​តាម​របាយការណ៍របស់​គណៈកម្មាធិការ​កិច្ចការ​បក្ស ​នៃ​ក្រសួង​ការ​បរទេស បានឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ក្រោយពីគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ កាលពីឆ្នាំ២០០៣ សមាជិកសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានកើនឡើងជាលំដាប់ និងពង្រីកយ៉ាងទូលំទូលាយនៅក្នុងតំបន់ គឺកើនពី ២,៧លាននាក់ ក្នុងឆ្នាំ២០០៣ ទៅ ៤,៥លាននាក់ នៅក្នុង ១០៩ប្រទេសនិងដែនដី ក្នុងឆ្នាំ២០១៥ និងកើនឡើងដល់ជាង ៥,៣លាននាក់ នៅក្នុងប្រទេសនិងដែនដីចំនួន១៣០ គិតត្រឹមឆ្នាំ២០២២ ដែលក្នុងនោះជាង ៨0% ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍។ គួរកត់សម្គាល់ថា សមាសភាពសហគមន៍ កាន់តែមានចំនួនច្រើនឡើងៗ ដែលក្នុងនោះមាន សិស្សនិងនិស្សិត កម្មករចំណាកស្រុក និងជនជាតិវៀតណាមដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ជាដើម។ ចំណែកស្ថានភាពផ្លូវច្បាប់ លក្ខខណ្ឌសេដ្ឋកិច្ច តួនាទី មុខតំណែង និងកិត្យានុភាពរបស់សហគមន៍ជនជាតិវៀតណាមនៅក្នុងសង្គមនៃប្រទេសដែលពួកគេស្នាក់នៅ ត្រូវបានលើកកម្ពស់និងពង្រឹងកាន់តែខ្លាំងឡើង។

១.១. គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ សេចក្តីសម្រេចចិត្ត លេខ០៨ របស់ការិយាល័យនយោបាយ ស្តីពីគោលនយោបាយ និងបេសកកម្មការងារសម្រាប់ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ត្រូវបានដាក់ចេញ ហើយជាសេចក្តីសម្រេចចិត្តដំបូងបង្អស់របស់ ការិយាល័យនយោបាយ ដោយបង្កើតឱ្យមានភាពផ្លាស់ប្តូរការយល់ដឹងក្នុងបក្សទាំងមូល ទៅគ្រប់លំដាប់ថ្នាក់ សាខា និងមូលដ្ឋាន អំពីបេសកកម្មការងារ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ដោយបានដំណត់ថា៖ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពី សហគមន៍ជនជាតិវៀតណាមបានឡើយ ចំណែកគោលនយោបាយ មហាសាមគ្គី របស់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសនិងក្រៅប្រទេស សុទ្ធតែចាប់ផ្តើមចេញពីប្រពៃណីរបស់ជនជាតិវៀតណាម។

ដើម្បីឱ្យបេសកកម្មការងារបស់ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស កាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយសកម្មភាពការបរទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រដ្ឋាភិបាលបានចេញសេចក្តីសម្រេច លេខ ៧៧ ដាក់គណៈកម្មាធិការកិច្ចការសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យស្ថិតនៅក្រោមក្រសួងការបរទេស។

ជនវៀតណាមនៅក្រៅប្រទេសនៅអាកាសយានដ្ឋានទទួលស្វាគមន៍លោកប្រធានាធិបតី Vo Van Thuong និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
អណិកជនវៀតណាមនៅអាកាសយានដ្ឋានទទួលស្វាគមន៍លោកប្រធានាធិបតី Vo Van Thuong និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ Pham Kien

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៣ សន្និបាតលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម នីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ ស្តីពី ការលើកកម្ពស់កម្នាំងមហាសាមគ្គី របស់ជនជាតិទាំងអស់ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យមានភាពសម្បូរសប្បាយ ប្រទេសជាតិកាន់តែរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ។ នេះជាការរួបរួមនិងពង្រឹងមហាសាមគ្គីភាពសម្រាប់ជនជាតិទាំងមូល ដែលជាកម្លាំងស្នូលរបស់ជាតិ រក្សាបាននូវឯករាជភាព និងការបង្រួបបង្រួមជាតិមាតុភូមិ អនុវត្តឱ្យបានជោគជ័យនូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ សម្រេចបានគោលដៅ ប្រទេសរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ ស៊ីវិល័យ និងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅកាន់សង្គមនិយម។

ជាពិសេសចាប់តាំងពីក្រោយមានសេចក្តីសម្រេចចិត្ត លេខ ៣៦ ស្តីពី បេសកកម្ម សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ប្រកាសឱ្យប្រើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៤ ដោយការិយាល័យនយោបាយ ជាការជំរុញនិងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងលើកកំពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យរួមគ្នាលើកកម្ពស់មោទនភាពជាតិ ស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេកាន់តែប្រសើរឡើង និងធ្វើសមាហរណកម្មសង្គមចូលកាន់តែជ្រៅ ទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ដែលបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ប្រជាជនខ្លួននៅក្រៅប្រទេស។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ការិយាល័យនយោបាយ បានដាក់ចេញនូវ សារាចរណែនាំលេខ ៤៥ ស្តីពីការបន្តពន្លឿនការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៣៦ របស់ការិយាល័យនយោបាយ នីតិកាលទី៩ ស្តីពីបេសកកម្មការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងបរិបទថ្មី។ សេចក្តីណែនាំនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បក្សនិងរដ្ឋ ក្នុងការធ្វើការជាមួយជនវៀតណាមរស់នៅក្រៅប្រទេស ជានិច្ចកាលពង្រឹងមហាសាមគ្គីភាព និងសុខដុមរមនារបស់ជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សាស្ថិរភាពជីវភាពរស់នៅ ធ្វើសមាហរណកម្មចូលក្នុងសង្គម របស់ប្រទេសដែលកំពុងរស់នៅ ព្រមទាំងពួតដៃគ្នា​ រួម​ចំណែកតាមធនធានដែលមាន ​ក្នុង​ការ​កសាង​និង​​ការពារ​ជាតិ​មាតុភូមិ​។ សារាចរណែនាំ លេខ៤៥ ត្រូវបានជនជាតិវៀតណាមជាច្រើនដែលរស់នៅក្រៅប្រទេស ទទួលយក និងឆ្លើយតបយ៉ាងផុលផុស។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានចេញលិខិតវាយតម្លៃ លេខ ១២ ស្តីពីបេសកកម្មការងារសហគមន៍ ជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងបរិបទថ្មី ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង ពង្រីក និងលើកកម្ពស់ដល់មហាសាមគ្គីរវាងប្រជាជនទាំងមូល ជួយជំរុញ និងលើកទឹកចិត្តសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារជាតិមាតុភូមិ ដោយបន្តធ្វើឱ្យប្រព័ន្ធច្បាប់កាន់តែប្រសើរឡើង ធ្វើកំណែទ្រង់បែបបទរដ្ឋបាល និងអនុវត្តគោលនយោបាយពាក់ព័ន្ធនានា ជាមួយសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីឱ្យពេលត្រឡប់មកកាន់មាតុប្រទេសវិញ អាចធ្វើការឬស្នាក់នៅជាអចិន្ត្រៃយ៍បាន។ បង្កលក្ខខណ្ឌ​អំណោយផល ​សម្រាប់សហគមន៍​ជនជាតិ​វៀតណាមនៅក្រៅប្រទេស ​ត្រឡប់​មក​ស្រុក​កំណើត ​អាចធ្វើការ​វិនិយោគ ផលិតកម្ម និងប្រកប​អាជីវកម្មនានាបាន។ ពិសេសជាងនេះទៅទៀត គឺរកដំណោះស្រាយ និងបំពេញតាមតម្រូវការ របស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ទាក់ទងនឹងបញ្ហាសញ្ជាតិ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសវៀតណាម និងស្មារតីនៃសេចក្តីសម្រេចចិត្ត លេខ៣៦។

នៅក្នុងមតិសំណេះសំណាលជាមួយ មន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គភាពអាជីវកម្ម និងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសអញ្ជើញមកទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា មុនកិច្ចប្រជុំ AIPA លើកទី៤៣ កាលពី ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ របស់ប្រធានរដ្ឋសភាវៀតណាម លោក ​ Dinh Hue បានស្នើថា សមាគមវៀតណាមនៅកម្ពុជា បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ឱ្យកាន់តែមានស្ថិរភាពនិងអភិវឌ្ឍន៍ ដើម្បីក្លាយជាស្ពានដ៏រឹងមាំ សម្រាប់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

១.២. សមិទ្ធផលនៃបេសកកម្មការងារសហគមន៍ ជនជាតិវៀតណាមនៅក្រៅប្រទេស

ជាក់ស្តែង ក្រោមការជួយជ្រោមជ្រែងនិងដឹកនាំរបស់បក្សនិងរដ្ឋ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស កំពុងមានចំនួនកើនឡើង និងពង្រីកយ៉ាងទូលំទូលាយគួរឱ្យកត់សម្គាល់។ តួនាទី មុខតំណែង និងកិត្យានុភាពរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងសង្គមដែលពួកគេរស់នៅត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសកាន់តែមានទំនុកចិត្ត យល់ដឹងកាន់តែច្បាស់អំពីជំហរ និងតួនាទីរបស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដល់ការកសាងជាតិមាតុភូមិ មិនថាកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស។ នេះបើយោង​តាម​របាយការណ៍របស់​គណៈកម្មាធិការ​កិច្ចការ​បក្ស ​នៃ​ក្រសួង​ការ​បរទេស។

«សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»
អតីតអនុប្រធានរដ្ឋ Truong My Hoa ប្រគល់វិញ្ញាបនបត្រសមាជិកភាពក្លឹប "ដើម្បី Hoang Sa-Truong Sa" ដល់អណិកជនវៀតណាមនៅ Udon Thani​ (ប្រទេសថៃ) ។

២. សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា

សហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហារសើបនៅឡើយ រវាងរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយក៏ដូចជាសកម្មជនប្រឆាំង រួមទាំងអ្នកជាតិនិយមមួយចំនួន ដោយពួកគេយកលេស ពីបញ្ហាបូរណភាព អធិបតេយ្យភាពទឹកដីជាដើម។ ចំណែករដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សកាន់អំណាច តែងព្យាយាមរឹតចំណងការទូតទ្វេភាគី ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង»។

សូមបញ្ជាក់ផងដែរថា ចំនួនជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ បើតាមរបាយការណ៍ដែលទទួលបាន ក្នុងជំនួបរវាង មន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គភាព អាជីវកម្ម និងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា ជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា មានចំនួនប្រមាណជាង ១០៣ ០០០នាក់។ ចំណែកបើយោងតាមរាបាយការណ៍របស់ក្រសួង​មហាផ្ទៃ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ បានឱ្យដឹងថា ជនជនជាតិវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មាន​ចំនួន​ជិត៩​ម៉ឺន​នាក់ (៨៩៤៧១​នាក់)។ ចំណែកបើយោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ Minority Rights Group International បានឱ្យដឹងថា ជនជនជាតិវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណចន្លោះពី ៤00 000 ទៅ ៧00 000នាក់។

២.១. ការស្នើរបស់ភាគីវៀតណាមមកភាគីកម្ពុជា

ស្ទើតែរាល់ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទោះនៅក្នុងប្រទេសកម្ពុជាក្តីឬវៀតណាមក្តី ក៏ភាគីវៀតណាម តែងតែបានស្នើដល់ភាគីកម្ពុជា ឱ្យជួយផ្តល់ការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ តួយ៉ាង នាពេលកន្លងទៅថ្មីៗនេះ ក្នុងជំនួនរវាង សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Vuong Dinh Hue ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​វិមាន​រដ្ឋសភាកម្ពុជាកាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ភាគីវៀតណាម បានស្នើ​មកភាគីកម្ពុជា​ជា​ថ្មី​ម្តង​ទៀត ឱ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់ ​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ចំណែកក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីថ្ងៃទី២0 ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាគីវៀតណាមក៏បានស្នើដល់កម្ពុជាឱ្យជួយផ្តល់ការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅកម្ពុជា និងស្នើឱ្យជួយដោះស្រាយដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដែលទទួលរងនូវការបោកប្រាស់ ក្នុងអាជីវកម្មកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ភាគីវៀតណាមក៏បានស្នើ មកកម្ពុជាឱ្យបន្តផ្តល់ការគាំទ្រដល់ប្រជាជនខ្មែរដើមកំណើតវៀតណាម ក្នុងការតាំងទីលំនៅ និងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជាស្ពានភ្ជាប់ទៅនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

«សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»
ប្រគល់អំណោយ ឧបត្ថម្ភគ្រួសារដែលមានគុណូបការៈ គ្រួសារដើមកំណើតវៀតណាមក្រីក្រនៅកម្ពុជា ដើម្បីទទួលអំណរបុណ្យតេត។ (រូបថត៖ Huynh Thao)

ជាការកត់សម្គាល់ ការណ៍ដែលថ្នាក់ដឹកនាំវៀតណាម ដែលតែងតែព្យាយាមដាក់សំណើរមកថ្នាក់ដឹកនាំកម្ពុជា ជាបន្តបន្ទាប់បែបនេះ វាជាការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបេសកកម្មការងារ លើកកម្ពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដើម្បីជួយលើស្ទួយឱ្យប្រជាជនមានភាពសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ របស់សេចក្តីសម្រេចលេខ២៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩។ ជាពិសេសសេចក្តីសម្រេចចិត្ត លេខ៣៦ ដែលបានដាក់ចេញលាកពីឆ្នាំ២០០៤ កន្លងទៅ ដោយការិយាល័យនយោបាយ ដែលជាការជំរុញ និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងលើកកម្ពស់មហាសាមគ្គី រវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យរួមគ្នាលើកកម្ពស់ មោទនភាពជាតិ ស្នេហាជាតិ ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេនៅកាន់តែប្រសើរឡើង ដើម្បីធ្វើសមាហរណកម្មសង្គម ចូលកាន់តែជ្រៅទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ហើយបានបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងងបានសរបញ្ជាក់ឱ្យឃើញថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ជានជាតិខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។

២.២. ការឆ្លើយតបនិងការអនុវត្តិន៍របស់រាជរដ្ឋាភិបាលកម្ពុជា

សម្រាប់ភាគីកម្ពុជា ដែលតែងតែប្រកាន់ជំហរ ក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រទេសជិតខាង ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង»។ កម្ពុជានៅតែបន្តផ្តល់ការប្រព្រឹត្តិដោយយុត្តិធម៌ ដល់ពលរដ្ឋខ្មែរដើមកំណើតវៀតណាម ដូចជាពលរដ្ឋមកពីប្រទេសដទៃទៀតដែរ។ ដោយឡែកពាក់ព័ន្ធនឹងការឆបោក និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនជាតិវៀតណាមវិញ អាជ្ញាធរកម្ពុជាតែងធ្វើអន្តរាគមន៍ជាញឹកញាប់។ នេះបើយោងតាម ជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២0 ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។

៣. សហគមន៍ជនជាតិខ្មែរនៅក្រៅប្រទេស

រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានព្យាយាមយកចិត្តទុកដាក់ លើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ជនជាតិកម្ពុជានៅក្រៅប្រទេស ដោយជួយសម្របសម្រួលរាល់បញ្ហាប្រឈមនានា ដែលសហគមន៍ជួយប្រទះ និងមិនអាចដោះស្រាយបាន ដើម្បីជួយលើកកម្ពស់កិត្យានុភាពរបស់ជាតិ មាតុភូមិ នៅក្នុងប្រទេសដែលពួកគេកំពុងស្នាក់នៅ និងអាចធ្វើសមាហរណកម្មក្នុងសង្គមដែលពួកគេកំពុងសិក្សា ធ្វើការ ក៏ដូចជាស្នាក់នៅ តាមរយៈការជួយជ្រោមជ្រែងពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្ដាប្រទេសទាំងនោះ។ ហើយពួកគេ អាចចូលរួមចំណែកជាវិជ្ជមានដល់ការកសាងជាតិមាតុភូមិ មិនថាកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមលទ្ធភាពដែលមាន។

សូមរំលឹកផងដែរថា ចាប់តាំងពីបង្កើតរាជាណាចក្រទីពីរឡើងវិញនាឆ្នាំ១៩៩៣ រហូតមកទល់ឆ្នាំ២០១៥ មាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅប្រទេស តិចតួច​ណាស់​ដែលចាប់អារម្មណ៍ ស្វែងយល់ ក៏ដូចជាគាំទ្រដល់ប្រទេសជាតិ មាតុភូមិរបស់ខ្លួន។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល ដែលមានបក្ស​ប្រជាជន​កម្ពុជាជាប្រមុខដឹកនាំ បានធ្វើការផ្សព្វផ្សាយ ក៏ដូចជាផ្តល់លទ្ធភាពឱ្យពលរដ្ឋកម្ពុជានៅក្រៅប្រទេស អាចចូលរួមក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ក៍ដូចជាក្រុមយុវជន របស់គណបក្សប្រជាជនកម្ពុជា។ ការងារ​ពង្រឹង​ពង្រីក ​បក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​រហូត​ពី​ពេល​នោះ​មកដល់​បច្ចុប្បន្ន និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរតែនៅគ្រប់តំបន់ដែលមាន ពលរដ្ឋខ្មែរទៅសិក្សា ធ្វើការ ប្រកបអាជីវកម្ម ក៏ដូចជារស់នៅ។

៤. សន្និដ្ឋាន

ដូច្នេះ ការពង្រឹងនិងពង្រីក មហាសាមគ្គី រវាងប្រជាជននិងប្រជាជន រវាងជនជាតិនិងជនជាតិ ទាំងក្នុងនិងក្រៅប្រទេស ជាការជំរុញនិងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិដែលរស់នៅក្រៅប្រទេស និងបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងលើកកម្ពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ឱ្យរួមគ្នាជួយលើកកម្ពស់មោទនភាពជាតិ ស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេនៅក្រៅប្រទេសកាន់តែប្រសើរឡើង និងអាចធ្វើសមាហរណកម្មសង្គម ចូលទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ក៏ដូចជាអាចកៀងគរអ្នកវិនិយោកបរទេសឬមួយអាចវិលត្រឡប់មកធ្វើអាជីវកម្ម វិនិយោគ នៅប្រទេសរបស់ពួកគេវិញ ហើយក៏ជាបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ ការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសនោះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ជានជាតិខ្លួនដែលកំពុងរស់នៅក្រៅប្រទេស៕

ដោយលោក អ៊ុច លាង

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម