Trending now

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម៖ ប៉ូឡូញបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម

08:49 | 18/03/2023

នារសៀលថ្ងៃទី១៦ មីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម បានទទួលជួបលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ មីនា។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿន
នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា
 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ

ក្នុងជំនួបនេះ លោក Pham Minh Chinh បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងប៉ូឡូញលើវិស័យជាច្រើន។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី​ជាមួយប៉ូឡូញដែលជាដៃគូប្រពៃណី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការដែលប៉ូឡូញតែងតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅភាគកណ្ដាលនៃអឺរ៉ុបខាងកើត។ លោកបានសម្តែងនូវសេចក្តីរីករាយដែលនាពេលកន្លងមក ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តរក្សាបាននូវសន្ទុះកំណើនដ៏ខ្លាំងក្លា ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ និងឆ្នាំ២០២២ នៅកម្រិតខ្ពស់ លើសពី ២.៥ ពាន់លានដុល្លារអាមេរិក។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប៉ូឡូញបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារប៉ូឡូញ។ ជំរុញឱ្យអាជីវកម្មប៉ូឡូញបង្កើនការវិនិយោគលើវិស័យ ឱសថ កែច្នៃចំណីអាហារ ឧស្សាហកម្មកែច្នៃ...។

ក្នុងឱកាសនេះលោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប៉ូឡូញ ឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារនិយោគវៀតណាម-EU (EVIPA) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដោយស្មើភាព និងផលប្រយោជន៍គ្នាទៅវិញទៅ​មករវាងប្រទេសទាំងពីរ។ ជំរុញគណៈកម្មាការអឺរ៉ុប (EC) ឲ្យឆាប់លែងកាតលឿង IUU សម្រាប់ផលិតផលជល​ផល​វៀតណាម ឆ្លើយតបផលប្រយោជន៍របស់អ្នកប្រើប្រាស់ប៉ូឡូញ និងសហភាពអឺរ៉ុប ក៏ដូចជាធានាការចិញ្ចឹមជីវិតសម្រាប់ពលកម្មរាប់​សែននាក់ក្នុងឧស្សាហកម្មនេសាទវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានពិភាក្សាជាមួយលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញអំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ កសិកម្ម និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ...។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានឯកភាពថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគីនិងតំបន់។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម