Trending now

អង្គការយូនីសេហ្វវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមដែលបានចេញសេចក្តីណែនាំផ្តល់អាទិភាពដល់ការថែទាំកុមារកំព្រាដោយការរីករាលដាលជំងឺកូវីដ-១៩

11:17 | 29/09/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ២៦ ខែកញ្ញា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅប្រទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានអោយដឹងថាលោកស្រី Rana Flowers តំណាងយូនីសេហ្វប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនៅថ្ងៃទី ២៣ ខែកញ្ញា មានឯកសារណែនាំខេត្ត/ក្រុងដើម្បីផ្តល់អាទិភាពថែទាំជំនួសដោយបង្អែកលើគ្រួសារនិងសហគមន៍សម្រាប់កុមារកំព្រាដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ
រដ្ឋាភិបាលវៀតណាមថែទាំ រដ្ឋាភិបាលវៀតណាមថែទាំ "កុមារ" ក្នុងតំបន់ផ្ទុះឡើងនូវជំងឺរាតត្បាត Covid-19
អង្គការយូនីសេហ្វវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមដែលបានចេញសេចក្តីណែនាំផ្តល់អាទិភាពដល់ការថែទាំកុមារកំព្រាដោយការរីករាលដាលជំងឺកូវីដ-១៩
អង្គការយូនីសេហ្វវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមដែលបានចេញសេចក្តីណែនាំស្តីពីការផ្តល់អាទិភាពក្នុងការថែទាំកុមារកំព្រាដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩

នៅថ្ងៃទី ២៦ ខែកញ្ញា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅប្រទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយនិយាយថាលោកស្រី Rana Flowers កាតំណាងយូនីសេហ្វប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនៅថ្ងៃទី ២៣ ខែកញ្ញានេះ។ មានឯកសារណែនាំខេត្ត/ក្រុងដើម្បីផ្តល់អាទិភាពថែទាំជំនួសដោយផ្អែកលើគ្រួសារនិងសហគមន៍សម្រាប់កុមារកំព្រាដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

តំណាងអង្គការយូនីសេហ្វ បានបញ្ជាក់ថាអង្គការនេះរួមជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅនិងមានបំណងផ្តល់ការគាំទ្រច្រើនបំផុតដល់កុមារជាង ១៥០០ នាក់នៅទីក្រុងហូជីមិញដែលបានបាត់បង់ឱពុកម្តាយរបស់ពួកគេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលទទួលបានព័ត៌មានបន្ថែមពីបណ្តាខេត្តនិងក្រុងដទៃទៀត។

នៅថ្ងៃទី ២៣ ខែកញ្ញា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្ញើរឯកសារជាផ្លូវការមួយច្បាប់ដោយស្នើឱ្យគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងចំណុះមជ្ឈិមដឹកនាំអនុវត្តការថែទាំជំនួសសម្រាប់កុមារកំព្រាដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ ; ជួយឧបត្ថម្ភដើម្បីកុមារទទួលបានការយកចិត្តទុកដាក់ពីសាច់ញាតិ បុគ្គល និងគ្រួសារដើម្បីទទួលបានការថែទាំបានរស់នៅក្នុងបរិយាកាសគ្រួសារ និងធានានូវផលប្រយោជន៍ល្អបំផុតសំរាប់កុមារ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម