ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ទីក្រុងកង់បេរ៉ាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអស្ថិរភាពនៅសមុទ្រខាងកើត

13:22 2020/07/31

យុគសម័យ - នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ គេហទំព័រ Hindu បានដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅញូវដេលីលោក Barry O'Farrell ដែលបានបញ្ជាក់ថា ទីក្រុងកង់បេរ៉ាបានជំទាស់រាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីនៃខ្សែព្រំដែនត្រួតពិនិត្យជាក់ស្តែង (LAC) រវាងឥណ្ឌានិងចិន។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ទីក្រុងកង់បេរ៉ាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអស្ថិរភាពនៅសមុទ្រខាងកើត

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅញូវដេលីលោក Barry O'Farrell

សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូត O’Farrell ក៏បានអំពាវនាវឱ្យទីក្រុងញូវដេលីនិងទីក្រុងប៉េកាំងដើម្បីរក្សាការអត់ធ្មត់តាមបណ្តោយ LAC ហើយបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីបន្ធូរបន្ថយភាពតានតឹង។

ទាក់ទងនឹងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនិងសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត O’Farrell បានលើកឡើងជាថ្មីម្តងទៀតនូវទស្សនៈរបស់ ទីក្រុងកង់បេរ៉ាចំពោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកបើកចំហ ដោយសេរីនិងផ្អែកលើច្បាប់។ ជម្លោះដែនដីគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយ ប៉ុន្តែលោកឯកអគ្គរដ្ឋទូត O'Farrell បានឱ្យដឹងថា អូស្រ្តាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះសកម្មភាពនៅសមុទ្រខាងកើត ដែលបង្កអស្ថិរភាពនិងអាចបង្កើនភាពតានតឹង។

សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូត O’Farrell បានធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសហរដ្ឋអាមេរិក - អូស្ត្រាលី (AUSMIN) លើកទី ៣០ នាយុបថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដែលក្នុងនោះ រដ្ឋមន្រ្តីក្រសួងការបរទេសនិងការពារជាតិនៃប្រទេសទាំងពីបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដែលផ្តោតលើបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិ ជាពិសេសបង្ហាញការព្រួយបារម្ភអំពីការវិវត្តថ្មីៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll