សហគមន៍បណ្ដាប្រទេសក្នុងតំបន់ការីបេ ប្រឆាំងជំទាស់អាមេរិកចំពោះការអនុវត្ដច្បាប់ Helms-Burton ប្រឆាំងនឹងគុយបា

16:28 | 16/05/2019 ((ប្រភព៖baoquocte.vn/ ប្រែសម្រូលដោយសមុទ្រ))

យុគសម័យ - នាថ្ងៃទី ១៦ ខែ ឧសភា សហគមន៍បណ្ដាប្រទេសក្នុងតំបន់ការីបេ (Caricom) បានចេញសេចក្តីថ្លែងការណ៍ ដោយថ្កោលទោសរដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តមាត្រាទី ៣ នៃច្បាប់ Helms-Burton ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម លើប្រទេសគុយបា។

សហគមន៍បណ្ដាប្រទេសក្នុងតំបន់ការីបេ ប្រឆាំងជំទាស់សហរដ្ឋអាមេរិកចំពោះការអនុវត្ដច្បាប់​ Helms-Burton ប្រឆាំងនឹងប្រទេសគុយបា

នៅក្នុងសេចក្តីថ្លែងការណ៍រួម បានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកិច្ចការបរទេសនិងសហគមន៍លើកទី ២២ រវាងរដ្ឋមន្ត្រីការបរទេស Caricom ដែលបានប្រព្រឹត្តទៅនៅ Saint George's នៃទីក្រុង Granada នោះ ​Caricom​ក៏បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយចាត់ទុកថា ការអនុវត្តវិធានការទាំងនេះនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងជីវភាពរស់នៅរបស់ប្រជាជនគុយបាដោយផ្ទាល់ផងដែរ។

សហគមន៍បណ្ដាប្រទេសក្នុងតំបន់ការីបេ ក៏សង្កត់ធ្ងន់លើការគាំទ្ររបស់តំបន់នេះចំពោះគោលការណ៍នៃច្បាប់អន្តរជាតិនិងបញ្ជាក់នូវទស្សនៈថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងស្ថិរភាពរបស់តំបន់នេះនឹងគាំទ្រដល់សន្តិភាពនិងស្ថិរភាព អន្តរជាតិផងដែរ។

ប្រទេសជាសមាជិករបស់ Caricom ក៏បានបន្ដបង្ហាញជំហររបស់ខ្លួន ដោយប្រឆាំងជំទាស់ចំពោះ ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដក់លើគុយបានិងគោលនយោបាយអរិភាពដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តចំពោះប្រទេសនៅតំបន់ការីបេនេះតែម្តង៕

((ប្រភព៖baoquocte.vn/ ប្រែសម្រូលដោយសមុទ្រ))

((ប្រភព៖baoquocte.vn/ ប្រែសម្រូលដោយសមុទ្រ))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តភ្ជាប់អ្នកជំនាញ AI សកល ជាមួយបណ្តាបញ្ហាជាក់ស្តែងរបស់វៀតណាម
ធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍វៀតណាម ផ្លាស់ប្តូរចំណុចស្នូលទៅកាន់គុណភាព និងសមត្ថភាពប្រកួតប្រជែង
រហូតដល់ឆ្នាំ ២០៣០ ដាក់ឱ្យដំណើរការមន្ទីរពិសោធន៍គន្លឹះជាតិយ៉ាងតិចចំនួន ៨
អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែនៅខេត្ត Tuyen Quang

អានច្រើនបំផុត