ព្រះមហាក្សត្រម៉ាឡេស៊ី៖ ត្រូវប្រយ័ត្នចំពោះស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត

15:37 | 21/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ នៅក្នុងសម័យប្រជុំរដ្ឋសភារយៈពេលមួយថ្ងៃ ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah បាននិយាយថា ត្រូវតែប្រយ័ត្នប្រយែងក្នុងបរិបទដែលកងកម្លាំងប្រដាប់អាវុធអាមេរិកនិងចិនកំពុងបង្កើនសកម្មភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។

ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah។

យោងតាមព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Billah Shah ក្របខ័ណ្ឌយុទ្ធសាស្ត្រនិងគោលនយោបាយការពារជាតិនាពេលអនាគតរបស់ម៉ាឡេស៊ីគួរតែគិតគូរពីសារៈសំខាន់នៃការទូត ការពារជាតិ គោលនយោបាយការបរទេសជាក់ស្តែង អនុសញ្ញាអន្តរជាតិ និងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

គួរជម្រាបថាកាលពីខែមុន រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បានអំពាវនាវឱ្យភាគីនានាគួរតែអត់ធ្មត់ចំពោះបញ្ហា នៅសមុទ្រខាងកើត ហើយសន្យាជាសារជាថ្មីម្តងទៀតថានឹងរក្សាសន្តិភាពនៅតំបន់ជម្លោះក្នុងបរិបទដែលនាវា Haiyang Dizhi ៨ និងនាវាអមដំណើររបស់ចិន ដែលតាមជាប់នឹងនាវាស្ទង់ប្រេងដែលក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ីធ្វើប្រតិបត្តិការនៅសមុទ្រខាងកើត។

នៅក្នុងសេចក្តីប្រកាសមួយនាំចេញកាលពីថ្ងៃទី ២៣ ខែមេសា លោក Hussein បានមានប្រសាសន៍ថា “ដោយសារតែភាពស្មុគស្មាញនិងភាពរសើបនៃបញ្ហានេះ ភាគីនានាត្រូវធ្វើការជាមួយគ្នាដើម្បីថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពនៅសមុទ្រខាងកើត ព្រមជាមួយគ្នានេះ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង រក្សានិងពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្តូរថ្មី និងការរៀបចំកែលម្អក្បាលម៉ាស៊ីនការងារជាមួយកម្ពុជា
វៀតណាម - ប៉ូឡូញ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅ Osaka
កិច្ចការបរទេសគ្រប់ជ្រុងជ្រោយនៅកម្រិតកម្ពស់ថ្មី
បំផុសចលនាសរសេរអំពីរឿងរ៉ាវមិត្តភាពវៀតណាម - កម្ពុជា

អានច្រើនបំផុត