Covid-19៖ ជនជាតិជប៉ុនបានផលិត “ ម៉ាស់ឆ្លាត” ដែលអាចបកប្រែភាសាចំនួន ៨ ក្នុងនោះមានវៀតណាមផងដែរ

14:03 2020/08/12

យុគសម័យ- មិនត្រឹមតែប្រឆាំងនឹងការរីករាលដាលនៃវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺ Covid-19 ម៉ាស់ឆ្លាតវៃដែលត្រូវបានផលិតនៅប្រទេសជប៉ុន ក៏បានជួយអ្នកប្រើប្រាស់ក្នុង​ការបកប្រែភាសាចំនួន ៨ ជុំវិញពិភពលោក ក្នុងនោះមានភាសាវៀតណាម ផងដែរ។

Covid-19៖ ជនជាតិជប៉ុនបានផលិត “ ម៉ាស់ឆ្លាត” ដែលអាចបកប្រែភាសាចំនួន ៨ ក្នុងនោះមានវៀតណាមផងដែរ
ម៉ាស់ឆ្លាតអាចបកប្រែភាសាចំនួន ៨ ដែលផលិតដោយក្រុមហ៊ុន Donut Robotics ។ (ប្រភព៖ CNN)

នៅពេលរោគរាតត្បាត Covid-19 បានធ្វើឱ្យម៉ាស់ក្លាយវត្ថុចាំបាច់ប្រចាំថ្ងៃ ក្រុមហ៊ុន Donut Robotics ចាប់ផ្តើមធ្វើអាជីវកម្មបានឆ្លៀតយកឱកាសនេះ ដើម្បីផលិត “ ម៉ាស់បកប្រែ” ។ ម៉ាស់ប្រភេទនេះធ្វើពីប្លាស្ទិកពណ៌សនិងស៊ីលីកុន “ម៉ាស់ឆ្លាត”ត្រូវបានបំពាក់ដោយមីក្រូហ្វូនដែលអាចភ្ជាប់ទៅនឹងស្មាតហ្វូនរបស់អ្នកប្រើប្រាស់ តាមរយៈ bluetooth។

បន្ទាប់ពីបានភ្ជាប់ទៅនឹងកម្មវិធីមួយនៅលើទូរស័ព្ទដៃ ម៉ាស់ C-Face Smart អាចប្តូរសំដីដែលអ្នកប្រើប្រាស់បាននិយាយទៅជាអត្ថបទ និងអាចបកប្រែសម្តីពីភាសាជប៉ុនទៅជាភាសាចំនួន ៨ ផ្សេងទៀត ក្រៅពីភាសាជប៉ុន រួមមាន៖ ភាសារអង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង អេស្ប៉ាញ ឥណ្ឌូនេស៊ី វៀតណាម។

 

ម៉ាស់ C-Face Smart ត្រូវបានគេរចនាឱ្យពាក់នៅខាងក្រោយម៉ាស់ធម្មតា។ (រូបថត៖ Khmernote.com)

ជាដំបូង ក្រុមហ៊ុន Donut Robotics បង្កើតកម្មវិធីបកប្រែសម្រាប់មនុស្សយន្តដែលមានឈ្មោះថា Cinnamon ប៉ុន្តែនៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងគម្រោងមនុស្សយន្តបានជាប់គាំង។ នោះហើយជាពេលដែលវិស្វករនៃក្រុមនេះបានមានគំនិតផ្តួចផ្តើមអំពីបញ្ចូលកម្មវិធីរបស់ពួកគេទៅក្នុងម៉ាស់./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll