ប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើមង្គលការនៅទីក្រុងកាប៊ុល

21:08 2019/08/18

យុគសម័យ - ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏ឃោរឃៅនៅក្នុងពិធីមង្គលការមួយនៅទីក្រុងកាប៊ុល ហើយបាននិយាយថាអាទិភាពកំពូលរបស់រដ្ឋាភិបាលគឺចែករំលែកជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ។

ប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើមង្គលការនៅទីក្រុងកាប៊ុល
សណ្ឋាគារ កន្លែងរៀបអាពាហ៍ពិពាហ៍ដោយមានមនុស្សចំនួន ១.២០០ នាក់ចូលរួម (រូបថតៈ AP)

ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani នាថ្ងៃទី ១៨ ខែសីហាបានថ្កោលទោសដោយប្រើពាក្យដែលមានឥទ្ធិពលបំផុតទៅលើការវាយប្រហារតម្រង់ពិធីមង្គលការមួយនៅទីក្រុងកាប៊ុលនៅល្ងាចថ្ងៃទី ១៧ ខែសីហា ដែលយ៉ាង ហោចណាស់មនុស្សចំនួន ៦៣ នាក់ត្រូវបានសម្លាប់និងមនុស្សផ្សេតទៀតចំនួន ១៨០ នាក់បានរងរបួស។

នៅលើបណ្តាញសង្គម Twitter មេដឹកនាំអាហ្វហ្គានីស្ថានរូបនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងសាហាវទៅលើពិធីមង្គលការមួយនៅទីក្រុងកាប៊ុល ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខដោយស្មោះត្រង់ ចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។ លោក Ghani បានលើកឡើងថា អាទិភាពកំពូលរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានឥឡូវនេះគឺត្រូវទាក់ទងនិងចុះសួរសុខទុក្ខក្រុមគ្រួសារ ជនរងគ្រោះនៅក្នុងការវាយប្រហារដ៏គួរអោយរន្ធត់នេះ។ លោករូបនេះបន្ថែម ថា លោកបានបញ្ជាអោយយមន្ត្រីពាក់ព័ន្ធជួយសង្គ្រោះអ្នករងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះ។

ប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើមង្គលការនៅទីក្រុងកាប៊ុល

សូមរំលឹកថា យោងតាមក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន មនុស្សយ៉ាងហោចណាស់ ៦៣ នាក់ត្រូវបានសម្លាប់និង ១៨២ នាក់ផ្សេងទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតសំដៅទៅលើ សាលរៀបអាពាហ៍ពិពាហ៍មួយកន្លែងនៅទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៧ ខែសីហា។

រឿងហេតុនេះបានកើតឡើង ​នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ក្នុង​ពិធី​មង្គលការមួយ ​ដែល​មាន​ភ្ញៀវក្មេង​ចាស់​ប្រុស​ស្រី​​ ជា​ច្រើន​រយ​នាក់ កំពុង​ទទួល​ទាន​អាហារ​និង​រាំ​លេង​សប្បាយ នៅសង្កាត់​​ភាគ​ខាង​លិច​ក្រុង​កាប៊ូល។ សង្កាត់​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​​ ជា​ជនជាតិ​ ភាគតិច​ហាហ្សារ៉ា និកាយ​ឈីអ៊ីត​ រស់​នៅ​ច្រើន។

ជនរងគ្រោះក្នុងការវាយប្រហារ កំពុងបានព្យាបាលនៅមន្ទីរពេទ្យនាថ្ងៃទី ៨ ខែសីហា (រូបថតៈ TTXXVN)

ក្រោយ​ហេតុការណ៍​ភ្លាម ​ពួក​តាលីបង់ បាន​ចេញ​មុខ​បដិសេធ​ នៅ​ថ្ងៃទី ១៨ខែសីហាថា​គ្មាន​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ទេ។ ជិត​២៤​ម៉ោងក្រោយ​ភេរវកម្ម ទើប​​បណ្តាញ​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​អាហ្វហ្កានីស្ថាន ដែល​តែង​បង្ក​ភេរវកម្ម​អត្តឃាត​បែប​នេះ​ បាន​ចេញ​មុខ​ប្រកាស​ថា​ជា​ស្នាដែ​របស់​ពួកគេ។ សហគមន៍​ជនជាតិ​ភាគតិច ហាហ្សារ៉ា ធ្លាប់​រង​ការ​វាយប្រហារ​របស់​ពួក​​រដ្ឋ​អ៊ីស្លាម​អាហ្វហ្កានីស្ថាន​នេះ​ជា​ញឹកញយ។

ភេរវកម្ម​​នេះ​ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន កំពុង​មាន​ក្តី​សង្ឃឹម​ថា​ ​សហរដ្ឋ​អាមេរិក​និង​តាលីបង់ អាច​សម្រេច​កិច្ចព្រមព្រៀង​​នឹង​គ្នា ដើម្បី​បើក​ផ្លូវ​ឱយ​មាន​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និង​ក្រុម​ឧទ្ទាមបះបោរ​នានា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll