Trending now

សារព័ត៌មានពិភពលោកបានកោតសរសើរចំពោះក្រុមប្រកួតកីឡាយោធាទាំងអស់នៃកងទ័ពប្រជាជនវៀតណាម

13:08 | 13/08/2019 (យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

Army Games 2019 គឺជាប្រធានបទមួយដែលត្រូវបានលើកឡើងជាច្រើនក្នុងគេហទំព័រសារព័ត៌មានអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលក្នុងនោះក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេលដែលចូលរួមព្រឹត្តិការណ៍នេះជាលើកទី ២ និងបានបង្កភាពភ្ញាក់ផ្អើលជាច្រើន។

ក្រុមកងទ័ពវៀតណាមចូលរួម Army Game 2019 (រូបថត៖ vietbao.vn)

កាសែត AIF របស់រុស្ស៊ី បានដកស្រង់សម្ដីរបស់លោកវរសេនីយ៍ឯក Vladislav Veryasov ប្រធានការិយាល័យបង្វឹកបង្ហាត់ការប្រយុទ្ធនៃកងវិស្វកម្មរុស្ស៊ី និងជាអាជ្ញាកណ្តាលនៃការប្រកួតដែលនិយាយថា លោកវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កងវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា យោធិនវៀតណាមបានបង្ហាញស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាន។

កងទ័ពវៀតណាមចូលរួមការប្រកួត Army Games 2019 (រូបថត៖​ kh.qdnd.vn)

លោកវរសេនីយ៍ឯក Vladimir Bely មេបញ្ជាការរងកម្លាំងប្រយុទ្ធពិសេសបេឡារុស្ស និងជាអាជ្ញាកណ្តាលនៃការប្រកួត Army Games បានចែករំលែកលើស្ថានីយ៍ទូរទស្សន៍អេសវីអេសបេឡារុស្សថា ទោះបីជាលើកដំបូងចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2019 ក៏ដោយក៏ប៉ុន្តែក្រុមបាញ់ស៊ីបវៀតណាមបានទទួលលទ្ធផលខ្ពស់។ លោក Vladimir Bely បានបន្ដថា ក្រុមបាញ់ស៊ីបវៀតណាមបានបាញ់ចំគោលដៅ។

ក្រុមពេទ្យយោធាវៀតណាមក៏ទទួលបានការស្ងើចសរសើរពីកាសែត Sputnik របស់រុស្ស៊ីថា ក្រុមដែលបានប្រើប្រាស់បច្ចេកទេសចាក់ជីពចរយ៉ាងទាន់ពេលដើម្បីជួយអ្នកប្រកួតបង្កើនកម្លាំងសុខភាពក្រោយពីឆ្លងកាត់វត្ថុរារាំងនៅទីលានហ្វឹកហ្វឺន Forish នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន។

រថក្រោះវៀតណាមនៅ Army Games 2019 (រូបថត៖​ kh.qdnd.vn)

យោងតាមកាសែត Sputnik បានឲ្យដឹងថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ “ដំណើរការសុវត្ថិភាព” ត្រូវបានធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា នៅទីលានហ្វឹកហ្វឺន Andreevsky ជាយក្រុង Tyumen ប្រទេសរុស្ស៊ី៕


(យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

(យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារគោលនយោបាយនៅ Ninh Binh និង Thanh Hoa
ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ
បើកមហោស្រពកីឡានិស្សិតវៀតណាមនៅប្រទេសរុស្ស៊ី ឆ្នាំ ២០២៦
ទិវាគ្រួសារ វៀតណាម - កូរ៉េខាងត្បូង នៅប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅរកឫសគល់
វៀតណាមជំរុញការសន្ទនា ស្វែងរកដំណោះស្រាយជាក់ស្តែងនៅសន្និសីទត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញា NPT លើកទី ១១