ផ្សព្វផ្សាយរូបភាពប្រទេសជាតិនិងប្រជាជនវៀតណាមនៅអាលឺ្លម៉ងភាគខាងត្បូង

10:58 2020/09/14

យុគសម័យ - នាថ្ងៃទី ១២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យពហុវប្បធម៍ទីក្រុង Augsburg រដ្ឋ Bayern ប្រទេសអាល្លឺម៉ងខាងត្បូង ទស្សនាវដ្តី Huong Viet បានចូលរូមពិធីនេះដើម្បីផ្សព្វផ្សាយរូបភាពស្អាត់និងមេត្រីដ៏ស្និទ្ធស្នាលអំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ផ្សព្វផ្សាយរូបភាពប្រទេសជាតិនិងប្រជាជនវៀតណាមនៅអាលឺ្លម៉ងភាគខាងត្បូង

អភិបាលរងទីក្រុង Augsburg លោកស្រី Martina Wild (ស្ដាំ) ត្រូវបានចាប់អារម្មណ៍ជាមួយនឹងម្ហូបអាហារបស់វៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សកម្មភាពផ្សព្វផ្សាយខាងលើត្រូវបានធ្វើឡើងដោយទស្សនាវដ្តី Huong Viet ក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាឡឺម៉ង់ (២៣ កញ្ញា ១៩៧៥ - ២៣ កញ្ញា ២០២០) និងបានទាក់ទាញភ្ញៀវទេសចរជាច្រើន។

នៅក្នុងពិធីបុណ្យនេះ ស្តង់របស់វៀតណាមត្រូវបានតុបតែងដោយទស្សនាវដ្តី Huong Viet ដែលទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាច្រើន។

ក្រៅពីការបង្ហាញនូវផលិតផលវប្បធម៌ធម្មពិសេសដូចជា មួកសាជី រូបភាពណែនាំពីប្រទេសនិងប្រជាជនវៀតណាម ទស្សនាវដ្តី Huong Viet ក៏ណែនាំដល់មិត្តអន្តរជាតិនូវម្ហូបរបស់វៀតណាមដូចជា ហ្វើរ (Pho) ណែម...

នៅពេលទស្សនាស្តង់វៀតណាម គណៈប្រតិភូរដ្ឋបាលទីក្រុង Augsburg មានការចាប់អារម្មណ៍និងសម្តែងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិនិងប្រជាជនវៀតណាម។

លោកស្រី Martina Wild អភិបាលរងទទួលបន្ទុកបញ្ហាចំណាកស្រុកនៃទីក្រុង Augsburg បានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានចូលរួមក្នុងពិធីនេះ ដែលរួមចំណែកធ្វើឱ្យពិធីបុណ្យនេះមានពណ៌កាន់តែច្រើន៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll