ទីក្រុង Hoi An ស្តារវិស័យទេសចរណ៍ឡើងវិញដែលក្លាយជាគោលដៅទេសចរដ៏ទាក់ទាញភ្ញៀវ នៅរដូវក្តៅនៃឆ្នាំ ២០២០

18:06 2020/07/02

យុគសម័យ - ទីក្រុង Hoi An ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានក្លាយជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ ទោះបីជាផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 ក៏ដោយ ក៏វិស័យទេសចរណ៍នៅទីក្រុង Hoi An បានបង្ហាញសញ្ញានៃការ ងើបឡើងវិញ។

ទីក្រុង Hoi An ស្តារវិស័យទេសចរណ៍ឡើងវិញដែលក្លាយជាគោលដៅទេសចរដ៏ទាក់ទាញភ្ញៀវ នៅរដូវក្តៅនៃឆ្នាំ ២០២០
ជ្រុងមួយនៃទីក្រុងបុរាណ Hoi An ។ (រូបថត៖ វៀតណាម +)

ទីក្រុង Hoi An ត្រូវបានមនុស្សជាច្រើនស្គាល់ដូចជាតំបន់​នៃម្ហូបដែលមានលក្ខណៈពិសេសប្លែក។ ជាពិសេសគឺនំប៉័ង Phuong។ ទោះបីជាហាងនំប៉័ងនេះ ក្នុងមួយថ្ងៃ ស្វាគមន៍​ភ្ញៀវ​រាប់​ពាន់​នាក់។ វាមិនហួសហេតុពេកទេដែលនិយាយថា​ប្រសិនបើមិនទាន់បានញ៉ាំនំប៉័ង Phuong​នៅឡើយ​ទេ​ វាត្រូវបានគេ​ចាត់ទុកថាគេមិនបានមកទីក្រុង Hoi An ទេ។

 

ឆ្នេរសមុទ្រ Cua Dai។ (រូបថត៖ េVN trip.vn)

កន្លែងគួរឱ្យចាប់អារម្មណ៍មួយទៀតគឺចំណាយរយៈពេលប្រហែល ១៥ នាទី ​ពី​ទីក្រុង​បុរាណ Hoi An គឺ Cua Dai។ នេះគឺជាកន្លែងដែល​ទន្លេ Thu Bon ហូរចេញសមុទ្រ ដើម្បីបង្កើតរូបភាពធម្មជាតិដ៏អស្ចារ្យ។ នៅថ្ងៃដែល​មានពន្លឺពីព្រះអាទិត្យ ឈរនៅលើស្ពាន ​មនុស្សជាច្រើនរីករាយនឹង​ពណ៌ខៀវ​ដ៏អស្ចារ្យ​ដែល​មកពី​ទឹកទន្លេសមុទ្រឬមេឃ ...

 

សមុទ្រនៅកោះ Cu Lao Cham ។ (រូបថត៖ Internet)

មនុស្សជាច្រើនក៏ភ្លេចថា ទីក្រុង​បុរាណ Hoi An ក៏ជាទីក្រុង​ឆ្នេរសមុទ្រផងដែរ។ មានកោះមួយដែលអ្នកទេសចរមិន​អាច​រលង​ទេ នោះគឺកោះCu Lao Cham ។ អ្នកទេសចរអាចធ្វើ​ដំណើរ​ទៅកាន់កោះនេះ ដោយទូកកាណូ ចាប់ធ្វើ​ដំណើរពីកំពង់ផែ Cua Dai។  

នៅកោះ Cu Lao Cham ភ្ញៀវទេសចនឹងចាប់ផ្តើម ដំណើរ​ទស្សនា​ទៅកាន់ភូមិនេសាទដែលមានវត្ត Hai Tang  - វត្ត ដែលមានអាយុ​កាល​មួយ​រយឆ្នាំមក​ និងស្តាប់រឿងព្រេង​អំពីអណ្តូងទឹកសាប​ដ៏ពិសិដ្ឋ។

ដោយ​អាកាសធាតុក្តៅ ការមុជទឹកសមុទ្រនឹងក្លាយជាសកម្មភាព​ដ៏គួរឱ្យទាក់ទាញ។ តំបន់សមុទ្រនៅជុំវិញ​កោះ Cu Lao Cham មានផ្កាថ្មរួមជាមួយសារាយ​ជាច្រើនប្រភេទ​ដែល​បង្កើតប្រព័ន្ធ​អេកូឡូស៊ីចម្រុះ។ នេះគឺជាបរិយាកាសល្អបំផុត​សម្រាប់​ជលផល​និងគ្រឿងសមុទ្ររស់នៅនិងក៏ជាបរិស្ថានល្អសម្រាប់អ្នកទេសចរចូលចិត្ដនិងស្វែងយល់ពីធម្មជាតិ។

ក្រៅពីនេះទីក្រុង Hoi An មានតំបន់អភិរក្សធម្មជាតិព្រៃ។ បច្ចុប្បន្ន​តំបន់នេះកំពុងចិញ្ចឹមសត្វកម្រចំនួនប្រហែល ៥០ ប្រភេទ ដូចជាខ្លា Belgan សត្វតោ  សត្វស្វា ... ដែលមានចំនួនជិត ៥០០ ក្បាល។ ប្រភេទសត្វនីមួយៗ ត្រូវបានជម្រាកនៅ​លើកោះដាច់ដោយឡែក​មួយដោយទន្លេសិប្បនិម្មិត។ អ្នកទេសចរដែលមកលេងកំសាន្ត​នឹងចូលរួមក្នុង“ដំណើរតាមទូក” ដែលប្លែកពីគេ./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll