រដ្ឋធានីហាណូយបានប្រកាសចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO

12:35 2019/12/14

យុគសម័យ - ការចូលរួមបណ្តាញនៃទីក្រុងច្នៃប្រឌិតរបស់ UNESCO គឺជាលក្ខខណ្ឌមួយសម្រាប់ទីក្រុងហាណូយដើម្បីកសាងនិងលើកកម្ពស់ជំហរប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគនិងជំរុញការបង្កើតទីក្រុងឡើងវិញ។

រដ្ឋធានីហាណូយបានប្រកាសចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO
ប្រធានតំណាងការិយាល័យ UNESCO ប្រចាំនៅប្រទេសវៀតណាមលោក Michael Croft បានប្រគល់ការប្រកាសថាទីក្រុងហាណូយចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូសម្រាប់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung។ (រូបថត៖ Thanh Dat/TTXVN)

នាល្ងាចថ្ងៃទី ១៣ ខែធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីប្រកាសអំពីការចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO និងការបើកមហោស្រពប្រជាប្រិយក្នុងជីវិតសហសម័យ។

ការចូលរួមបណ្តាញនៃទីក្រុងច្នៃប្រឌិតរបស់ UNESCO គឺជាលក្ខខណ្ឌមួយសម្រាប់ទីក្រុងហាណូយដើម្បីកសាងនិងលើកកម្ពស់ជំហរប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគជំរុញការបង្កើតទីក្រុងឡើងវិញផ្តោតលើកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំនិង ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្ត ទីក្រុងនឹងត្រូវពង្រឹងដោយកម្មវិធីនិងសកម្មភាពជាក់លាក់នានាដើម្បីលើកកម្ពស់សក្តានុពលនិងអំណាចទន់ភ្លន់នៃអារ្យធម៌រាប់ពាន់ឆ្នាំរបស់រដ្ធធានីដោយមានបំណងចង់ធ្វើជាអ្នកនាំសារនិងជាស្ពានតភ្ជាប់រវាងទីក្រុងផ្សេងទៀតនៃប្រទេសវៀតណាមនិងទីក្រុងដទៃទៀតនៃបណ្តាប្រទេសក្នុងតំបន់ដែលចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូនាពេលខាងមុខនេះ។

តាមរយៈការចូលរួមជាមួយបណ្តាញ UNESCO នៃទីក្រុងច្នៃប្រឌិតទីក្រុងហាណូយនឹងក្លាយជាទិសដៅសម្រាប់ចំណេះដឹងនិងការច្នៃប្រឌិតទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការទទួលខុសត្រូវរបស់ទីក្រុងហាណូយចំពោះតំបន់និងពិភពលោកក្នុងការចែករំលែកភាពជោគជ័យជំរុញការច្នៃប្រឌិតនិងឧស្សាហកម្មវប្បធម៌បង្កើនការចូលរួមរបស់ប្រជាជននិងសហគមន៍ក្នុងជីវិតវប្បធម៌ដំណើរការសមាហរណកម្មវប្បធម៌និងវប្បធម៌៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll