យុគសម័យ - ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមកនេះ ពេលវេលាក្នុងមួយខែតែងតែបានលោក Yasushi Ogura បែងចែកទៅជា ២ ផ្នែក មួយគឺរយៈពេល ១៥ ថ្ងៃ ដែលលោកនៅប្រទេសជប៉ុនដើម្បីថែរក្សាអ្នកម្តាយរបស់លោកនិង ១៥ ថ្ងៃទៀតគឺលោកនៅខេត្ត Ha Giang ភាគខាងជើងនៃប្រទេសវៀតណាម។
លោក Yasushi Ogura ជនជាតិជប៉ុន ឈរនៅមុខហាងកាហ្វេប៉ូលខាងជើង (Cuc Bac) ( រូបថត: Yasushi Ogura)
លោក Yashushi Ogura បានមកដល់ដំបន់ដី Lung Cu ជាលើកដំបូងកាលពីឆ្នាំ២០០២។ មកដល់តំបន់ដីនេះភ្លាម លោកហាក់ដូចជាលង់អារម្មណ៍ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត ប្រជាជនគឺរាក់ទាក់រួសរាយ។ ដល់ឆ្នាំ ២០១៥ លោកបានសម្រេចចិត្ត ចំណាយប្រាក់ចំនួន២០០លានដុង ដើម្បីជួយគ្រួសារជនជាតិ Lo Lo មួយ បើកហាងកាហ្វេ ប៉ូលខាងជើង នៅជើងបង្គោលទង់ជាតិ Lung Cu តែម្តង។ ប្រការពិសេសមួយគឺ ផ្ទះសម្រាប់បើកហាងកាហ្វេ ប៉ូលខាងជើង ជាផ្ទះបុរាណចាស់ជាងគេនៅភូមិ Lo Lo Chai ដែលមានអាយុកាលជិត២០០ឆ្នាំ។
ទីលាននិងស្ថាបត្យកម្មរបស់ហាងនេះត្រូវបានតុបតែងដោយរចនាបថបែបប្រពៃណីរបស់ជនជាតិ Lo Lo ជាមួយផ្ទះធ្វើពីដីឥដ្ឋក្រាស់ដំបូលបានប្រក់គ្បឿង។ ហាងនេះមានតុតូចៗពី ៤ ទៅ ៥ ដែលដាក់នៅខាងក្រៅ ទីធ្លានៅជិតរបារដែលគួរអោយស្រឡាញ់។
លោក Yashushi Ogura ថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរជប៉ុននៅ Dong Van (រូបថតៈ Yasushi Ogura)
ហាងកាហ្វេប៉ូលខាងជើង បានចាប់ផ្តើមសកម្មភាពជាផ្លូវការនៅខែសីហាឆ្នាំ ២០១៦ ។ "ការបើកហាងកាហ្វេគឺជាមធ្យោបាយមួយសម្រាប់ជួយប្រជាជននៅទីនេះមានការងារធ្វើមានស្ថេរភាព។ ផ្ទះមួយលក់កាហ្វេ ប៉ុន្តែគ្រួសារផ្សេងទៀតអាចបើកសេវាកម្មស្នាក់នៅតាមផ្ទះដើម្បីទទួលភ្ញៀវ។ ក្រៅពីការវិនិយោគ ២០០លានដុងសម្រាប់គ្រួសារដែលបើកហាងកាហ្វេមក ខ្ញុំក៏បានជួយគ្រួសារផ្សេងទៀតចំនួនប្រាក់៩៥ លានដុង ដើម្បីជួសជុលផ្ទះរបស់ខ្លួនសម្រាប់ធ្វើសេវាកម្មស្នាក់នៅតាមផ្ទះរបស់ពួកគេ»។ នេះបើយោងតាមការចែករំលែករបស់លោក Ogura។
លោក Yashushi Ogura មានរយៈពេលជិត ២០ ឆ្នាំ ដែលផ្សាភ្ជាប់និងមានក្តីស្រឡាញ់ពិសេសចំពោះប្រទេសនិងប្រជាជនវៀតណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកតែងតែធ្វើដំណើរទៅវិញទៅមករវាងវៀតណាមនិងជប៉ុន។ ឥឡូវនេះ អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្ត Ha Giang សុទ្ធតែស្គាល់ដល់ឈ្មោះរបស់លោក Yashushi ដែរ។
ក្រុមអ្នកយកព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍របស់ជប៉ុន កំពុងថតបទយកការណ៍នៅខេត្ត Ha Giang។ ដោយសារមានលោក Yasushi បានជាស្ថាប័នសារព័ត៌មានជាច្រើនរបស់ជប៉ុន បានមានវត្តមាននៅខេត្ត Ha Giang (រូបថតៈ Yasushi Ogura)
ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរមកពីប្រទេសជប៉ុននិងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោកបានមកដល់ ខ្ពង់រាបថ្ម Dong Van កាន់តែច្រើនឡើង។ លោក Ogura សង្ឃឹមថា ទោះបីជាអ្នកណាក័ដោយ ពេលទៅកាន់ខេត្ត Ha Giang ធ្វើសេវាទេសចរណ៍ គឺត្រូវមានការគោរពនិងការពារលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ ក៏ដូចជាស្ថាប័ត្យកម្មនៃតំបន់ដីនេះ។ ព្រោះថា នេះជាលក្ខ័ខណ្ណចំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕
(បកប្រែដោយ មិញ អាញ់)
មតិពីមិត្តអ្នកអាន