ទីកន្លែងទេសចរណ៌ទាំង ១៥ គួរឲ្យទាក់ទាញភ្ញៀវទេសចរណ៌មកលេងកំសាន្តនៅខេត្តសៀមរាបកម្ពុជា

18:04 2019/05/10

យុគសម័យ- ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៌ដ៏ល្បីល្បាញ ដែលស្ថិតនៅភាគនរតីនៃប្រទេសកម្ពុជា ជាតំបន់ទេសចរណ៌ដែលទាក់ទាញភ្ញៀវទេសចរណ៌មកលេងកំសាន្តជាច្រើន

ទីកន្លែងទេសចរណ៌ទាំង ១៥ គួរឲ្យទាក់ទាញភ្ញៀវទេសចរណ៌មកលេងកំសាន្តនៅខេត្តសៀមរាបកម្ពុជា

១.រឿងរ៉ាវអំពីភាពអាច៌កំបាំងនៅលើជញ្ជាំងនៃប្រាសាទអង្គរវត្តជាបេតិកភ័ណ្ឌពិភពលោក

អង្គរវត្តជាកេរ្តិ៍ដំណែលសាសនាដ៏ធំបំផុតលើពិភពលោក ជាលក្ខណៈពិសេសនៃមជ្ឈមណ្ឌលប្រាសាទអង្គរវត្តដែលទើបទទួលស្គាលដោយអង្គការ UNESCO ដោយសារប្រាសាទអង្គរវត្តបានគេសាងសង់ឡើញមានចំនួន ០៥ ជាន់ ដល់កំពូលនៃប្រាសាទដែលមានប្រាសាទមួយនៃមណ្ឌលជាសក្ខីភាពនៃភ្នំ Meru ។ នៅជុំវិញរបងនៃប្រាសាទបានរចនាដោយចម្លាក់ដែលទិដ្ឋភាពក្នុងរឿងរ៉ាវនៃទេវកថាហិណ្ឌូ។


២.បណ្តាប្រាសាទផ្សេងៗទៀតនៅខាងក្រៅប្រាសាទអង្គរវត្ត

ពិតជាគួរឲ្យសោកស្តាយណាស់ នៅពេលដែលភ្ញៀវទេសចរណ៌មកទស្សនានៅសៀមរាប កម្ពុជា បានត្រឹមតែទស្សនាប្រាសាទអង្គរវត្តតែប៉ុណោះហើយបំភ្លេច​ចោលទីកន្លែងទេសចរណ៌ល្បីល្បាញ និងគួរឲ្យទាក់ទាញជាច្រើនទៀត។

ប្រាសាទដ៏សំខាន់ៗជាច្រើនដែលស្ថិតនៅជុំវិញតំបន់ប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទអង្គរធំក្នុងបរិវេណអង្គរដូចជា ប្រាសាទតាព្រហ្ម ឬប្រាសាទបន្ទាយក្តីដែលពោរពេញលក្ខណៈ និងមានអត្ថន័យព្រលឹងជាច្រើន។

ប្រាសាទអង្គរវត្តទាក់ទាញភ្ញៀវទេសចរណ៌មកលេងកំសាន្តជារៀងរាល់ឆ្នាំ

៣.ការសម្តែងសៀកកម្ពុជា

ភ្ញៀវទេសចរណ៌នឹងបានទស្សនាការសម្តែងសិល្បៈគួបផ្សំជាមួយតន្រ្តី សិល្បៈកាយសម្ព័ន្ធ និងបណ្តារឿងរ៉ាវអំពីប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ប្រជាជនកម្ពុជា តាមរយះកម្មវិធីសម្តែងសៀក "Phase: The Cambodian Circus"។

ការសម្តែងសៀក The Cambodian Circus

៤.បឹងទន្លេសាប និងភូមិអណ្តែតលើបឹងទន្លេសាប

បឹងទន្លេសាប នៅប្រទេសកម្ពុជា ជាទន្លេដ៏ធំជាងគេលើតំបន់អាស៊ីអាគ្នេយ៌ និងត្រូវបានអង្គការ Unesco ទទួលស្គាលជាតំបន់ជីវៈចំរុះពិភពលោក។មិនត្រឹមតែមានបឹងតន្លេសាបតែប៉ុណោះ នៅជុំវិញបឹងទនន្លេសាប មានសហគមន៍ជាច្រើនដែលក្លាយទៅជាភូមិអណ្តែតលើបឹងទន្លេសាប។ ជាពិសេសនៅទីនេះក៏មានសហគមន៍ជនជាតិចាម និងសហគមន៍ជនជាតិវៀតណាម ផងដែរ។

បឹងទន្លេសាបត្រូវបានទទួលស្គាល់ជាតំបន់ជីវៈចំរុះលើពិភពលោល 

៥.ការបោះជំរុំនៅភ្នំគូលេន

ភ្នំគូលេនជាទីកន្លែងទាក់ទាញមួយដែលភ្ញៀវទេសចរណ៌អាចសម្របខ្លួនក្នុងបរិយាកាសធម្មជាតិនៅសៀមរាប​ ដែលអាចចំណាយពេលវេលាជិះរថយន្តប្រមាណ ១ម៉ោងកន្លៈ ដល់២​ ម៉ោង នៅភ្នំគូលេនមាន២ ទីកន្លែងល្បីល្បញដូចជាស្ទឹងលឹង្គ ១០០០ និងរូបបដិមាព្រះពុទ្ធដ៏ធំនៅវត្តព្រះអង្គរធំ។

៦.Tour ទស្សនាសត្វចាព្រៃនៅព្រះទាន់

តំបន់ទេសចរណ៌មួយក្នុងចំណោមតំបន់ជីវៈចំរុះលើបឹងទន្លេសាប ភ្ញៀវទេសចរណ៌ដែលស្រលាញ់សត្វចាប អាចងាយស្រួលក្នុងការទស្សនាតំបន់នេះ និងមើលឃើញដោយផ្ទាល់ភ្នែកជីវភាពនៃបណ្តាប្រភេទសត្វដូចជា (Lesser Bird) និង (Milky Stork) ដែលហោះខាងលើក្បាលរបស់លោកអ្នកនៅពេលលោកអ្នកដើរលេងជុំវិញបឹង។

៧​.ចូលរួមការរៀនធ្វើភាជន៍

នៅទីក្រុង Hoi an ប្រទេសវៀតណាម ភ្ញៀវទេសចរណ៌នៅពេលមកដល់មជ្ឈមណ្ឌលវិចិត្រសិល្បៈ​និងភាជន៍ខ្មែរអាចសាកល្បងធ្វើភាជន៍ដោយខ្លួនឯង។

៨.រៀនធ្វើមុខម្ហូបមួយចំនួនរបស់កម្ពុជា

ភ្ញៀវទេសចរណ៌អាចចូលរួមវគ្គបង្រៀនធ្វើម្ហូបខ្មែរមួយចំនួននៅសៀមរាប ដើម្បីទុកជាអនុស្សាវរីយ៌ពេលវិលត្រឡប់មកផ្ទះវិញ។ ភ្ញៀវទេសចរណ៌នឹងបានណែនាំវិធីសាស្រ្តក្នុងធ្វើម្ហូបមួយចំនួនដែលឆ្ងាញ់ៗនៅសៀមរាប។

 


៩.ទស្សនាផ្សាររាត្រី

នៅសៀមរាប មានផ្សាររាត្រីមួយចំនួន ដែលភ្ញៀវទេសចរណ៌អាចបរិភាគ និងមានអារម្មរណ៌អ៊ូអរពេលរាត្រីរបស់ប្រជាជននៅទីនេះ។

១០. Tour ទស្សនាថតរូបនៅសៀមរាប

ជាការសោកស្តាយ បើសិនជាដំណើរកំសាន្តនៅសៀមរាប លោកអ្នកពុំឆ្លៀតឱកាសដើម្បីទស្សនា និងថតរូបជាច្រើន។ ​សៀមរៀបមានទីកន្លែងថតរូបស្អាតជាច្រើន និងរមណីដ្ឋានដែលមានទេសភាពល្បីល្បាញ អាចធ្វើឲ្យភ្ញៀវទេសចរណ៌ មានរូបភាពគួរឲ្យទាក់ទាញ។

១១.មើលអស្តង្គតនៅស្រះស្រង់

ស្រះស្រង់ជាទីកន្លែងល្អបំផុត ដើម្បីមើលអស្តង្គត។ ទោះបីជាស្រះសិប្បនិម្មិតដ៏តូចមួយក៏ដោយដែលស្ថិតតាមដងផ្លូវមកដល់ប្រាសាទជាច្រើននៅតំបន់អង្គរវត្ត។


១២. ដំណើរកំសាន្តក្នុងព្រៃជាមួយការជិះខ្សែកាប

នេះជាដំណើរកំសាន្តថ្មីមួយទៀត បន្ទាប់ពីបានទស្សនាបណ្តាវត្តបុរាណនៅសៀមរាប។ ព្រមទាំងសកម្មភាពមួយចំនួនជាមួយក្រុមគ្រួសារឬមិត្តភ័ក្ត។


១៣. ផលិតផល Handmade នៅ Sentuers d’Angkor

ជាអង្គការសង្គមនិងអេកូឡូស៊ីមួយនៅសៀមរាប អង្គការនេះបានផលិតចេញបណ្តាផលិតផល Handmade ដូចសាប៊ូ ក្រែមលាប គ្រឿងទេស និងបណ្តាមុខទំនិញស្អាតផ្សេងៗទៀត ដើម្បីភ្ញៀវទេសចរណ៌អាចជ្រើសរើស ជាកាដូ។

១៤ ត្រី Spa

ភ្ញៀវទេសចរណ៌ត្រូវចូលហាងត្រី Spa ដែលជាសេវាកម្មគរឲ្យទាកទាញ សេវាកម្មនេះបានបំរើដោយបណ្តាប្រភេទត្រីតូចៗ មានតំលៃត្រឹមតែ ៥ ដល់១០ ដូលាអាមេរិកតែប៉ុណោះ ភ្ញៀវអាចបន្ធូរអារម្មរណ៌និងបណ្តាយខ្លួនឯកឲ្យត្រីតូចៗបំបាតនៅកោសិកាលើជើងរបស់លោកអ្នក។


១៥. Food tour ជុំវិញនៅទីរួមស្រុក ជាមួយម៉ូតូ Vespa

ភ្ញៀវទេសចរណ៌អាចភ្លករស់ជាតិនាពេលយប់ និងបណ្តាមុខម្ហូបឆ្ងាញ់ៗដោយពុំជិះតាក់ស៊ី?កុំព្រួយបារម្មរណ៌ ដោយសារមាន Vespa Food tour ជាជំរើសដ៏ល្អ ដើម្បីធ្វើដំណើរនៅពេលយប់។ ជាដំណើរកំសាន្តដែលភ្លក់នូវមុខម្ហូបនៅសៀមរាបយ៉ាងអ៊ូអរនៅពេលយប់ ក៏ដូចជាបណ្តាមុខម្ហូបពិសេសនៅទីនេះ ជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបានឡើយ សំរាប់ភ្ញៀវទេសចរណ៌ដែលមកទស្សនានៅប្រទេសកម្ពុជា៕

(បកប្រែដោយសំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll