Trending now
វៀតណាម-បេឡារុស្ស បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអភិវឌ្ឍន៍ និងស្វែងរកឱកាសថ្មីៗ
យុគសម័យ - នាថ្ងៃទី ២៣ មិនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien និងឧបនាយករដ្ឋមន្ត្រីបេឡារុស Anatoly Sivak បានដឹកនាំកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - បេឡារុស ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេសតាមអ៊ីនធឺណិត។
មិត្តហ្វូន ពន្លឿនបំលាស់ប្តូរប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថល និង Fintech
នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 មិត្តហ្វូនបានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo ដើម្បីចាប់ផ្តើមការផ្សព្វផ្សាយប្រូម៉ូសិនដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តដោយការផ្តល់ជូនទូរសព្ទដៃទំនើប ជាមួយនិងស៊ីមកាតដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមិត្តហ្វូនមានគោលបំណងពន្លឿនក្នុងការបំលាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដោយសហការជាមួយដៃគូ និងម៉ាកសញ្ញាល្បីៗជាច្រើន ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ទៅបច្ចេកវិទ្យា 4G ។
ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បើកឱកាសឲ្យភាគីពាក់ព័ន្ធចូលរួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ និងស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា បានរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។