Trending now
វៀតណាម និងរុស្ស៊ីផ្តោតលើការពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន
យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្សី លោក Dang Minh Khoi បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ីគឺជាទំនាក់ទំនងពិសេស ហើយមានគោលបំណងថា សមាគមមិត្តភាពវៀតណាម - រុស្ស៊ី និងរុស្ស៊ី - វៀតណាមនឹងជំរុញទំនាក់ទំនងរវាងវៀត ណាម - រុស្សី នៃប្រទេសទាំងពីរ ធ្វើយ៉ាងណាបង្រួបបង្រួម និងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ល។
ព័ត៌មានបានអានច្រើន
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
យុគសម័យ - ជាមួយនឹងឧត្តមភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងការផលិតគ្រឿងអេឡិចត្រូនិក គ្រឿងអឌ្ឍចម្លង និងស្វ័យប្រវត្តិកម្ម វៀតណាម និងម៉ាឡេស៊ី មានឱកាសសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្ត ចាប់ពីការស្រាវជ្រាវ ការផលិតគ្រឿងបន្លាស់ រហូតដល់ការធ្វើសមាហរណកម្មប្រព័ន្ធ និងការធ្វើពាណិជ្ជកម្មផលិតផល។ យោងតាមអ្នកជំនាញម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអាចរួមចំណែកលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងខ្សែសង្វាក់តម្លៃមនុស្សយន្តសកល។
ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
យុគសម័យ - ជាមួយនឹងភូមិសិប្បកម្មចំនួន ១៧១ ដែលក្នុងនោះមានភូមិសិប្បកម្មប្រពៃណីចំនួន ៥៤ ខេត្ត Ninh Binh កំពុងជំរុញការតភ្ជាប់សកម្មភាពផលិតកម្មសិប្បកម្មជាមួយនឹងទេសចរណ៍វប្បធម៌ ទេសចរណ៍សហគមន៍ និងទេសចរណ៍បទពិសោធន៍។ គំរូនានានៅភូមិធ្វើស្គរ Doi Tam និងភូមិស្រាវសូត្រ Co Chat បានរួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ ពង្រីកទីផ្សារប្រើប្រាស់ផលិតផល និងបង្កើតមុខរបរចិញ្ចឹមជីវិតបន្ថែមជូនប្រជាពលរដ្ឋ។
វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) នាយឧត្តមសេនីយ៍ Phan Van Giang ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧ ដោយផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលគ្រប់គ្រងព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការរៀបចំសកម្មភាពនានានៅក្នុង «ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២៧»។
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
យុគសម័យ - ទីក្រុង Ho Chi Minh បានដាក់ចេញនូវគោលដៅជំរុញឱ្យឧស្សាហកម្មវប្បធម៌មានកំណើនជាមធ្យមប្រមាណ ១២% ក្នុងមួយឆ្នាំ និងរួមចំណែកពី ៧-៨% នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់ (GRDP) នៅត្រឹមឆ្នាំ ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងកំពុងសិក្សាស្រាវជ្រាវការផ្លាស់ប្តូរថ្មីនូវយន្តការប្រតិបត្តិការនៃស្ថាប័នវប្បធម៌នានា ការកៀរគរប្រភពធនធានពីសង្គម ការអភិវឌ្ឍទីផ្សារកម្មសិទ្ធិបញ្ញា និងការតភ្ជាប់សកម្មភាពច្នៃប្រឌិតជាមួយនឹងតម្រូវការរបស់សាធារណជន។
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Ta Nu ប៉ុស្តិ៍នគរបាលការពារព្រំដែន Ben Pho (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh) បានរៀបចំពិធីប្រគល់អាហារូបករណ៍ «លើកស្ទួយជំហានប្អូនទៅសាលារៀន» ចំនួន ៤ កន្លែង ជូនដល់សិស្សានុសិស្សកម្ពុជាដែលរស់នៅតាមតំបន់ជាប់ព្រំដែនវៀតណាម។