Trending now
តំបន់ទេសចរណ៍បាកានមិនគួរអោយរំលងឡើយ
យុគសម័យ - ខេត្ត Bac Kan មានចម្ងាយ១៦៥គីឡូម៉ែត្រពីទីក្រុងហាណូយ ជាកន្លែងដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ ដោយសារភាពសម្បូរបែប នៃធនធានធម្មជាតិ រ៉ែ និងវប្បធម៌បង្កប់ដោយអត្តសញ្ញាណជាតិ។
តំបន់ទេសចរណ៍ជាតិម៉ុកឆូ - កម្លាំងជំរុញការអភិវឌ្ឍទេសចរណ៍នៅខេត្តសឹនឡា
យុគសម័យ - យោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ តំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានរៀបចំផែនការមេក្នុងការសាងសង់ជាមណ្ឌលទេសចរណ៍ចម្រុះដូចជា៖ មណ្ឌលទេសចរណ៍ព្រៃស្រល់ Ban Ang មណ្ឌលទេសចរណ៍ Dai Yem មជ្ឈមណ្ឌលពាណិជ្ជកម្មច្រកទ្វារព្រំដែន Long Sap មណ្ឌលទេសចរណ៍ Ban On មណ្ឌលទេសចរណ៍សហគមន៍ Chieng Yen ជាដើម។ ទន្ទឹមនឹងនេះគឺប្រព័ន្ធគោលដៅទេសចរណ៍រណបដូចជា៖ ភូមិវប្បធម៌ជនជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ខាងព្រលឹងវិញ្ញាណ រមណីដ្ឋាន និងទឹកជ្រោះជាដើម។
ខេត្ត Son La អភិរក្សវប្បធម៌របស់ជនជាតិ Thai
ជាសហគមន៍ធំបំផុតនៃខេត្ត Son La ដោយស្រូបយក ៥៤%នៃចំនួន ប្រជាជនរបស់ខេត្តទាំងមូល ជនជាតិ Thai បានបង្កើតឡើងតំបន់បេតិកភណ្ឌ មួយពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ដែលចូលរួមចំណែកធ្វើឲ្យផ្ទាំងគំនូរ វប្បធម៌ចម្រុះពណ៌របស់ខេត្ត Son La និយាយដោយឡែកនិងតំបន់ពាយ័ព្យនិយាយ រួមកាន់តែស្រស់បំព្រងថែមទៀត។ ប៉ុន្តែ ក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ ដូចសព្វ ថ្ងៃនេះ ខេត្ត Son La កំពុងកសាងគម្រោងការណ៍ជាច្រើនក្នុងគោលដៅថែរក្សានិង អភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណី។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។