Trending now

តំបន់ដីសើម«រ៉ាមសារ» ជាព្រៃលិចទឹកដ៏ទាក់ទាញ ក្នុងខេត្តស្ទឹងត្រែង

10:01 | 24/03/2021 ហេង វុធ្ធី

ស្ទឹងត្រែង៖ «រ៉ាមសារ» ជាតំបន់ដីសើមទឹកសាប សម្បូរទៅដោយធនធានធម្មជាតិ ព្រៃលិចទឹក និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។ តំបន់ដីសើមមួយនេះ មានកោះសរុបជាង៥០ ដែលក្នុងនោះ កោះចំនួន៧ មានប្រជាសហគមន៍ រស់នៅ និងប្រកបរបរកសិកម្ម នៅទីនោះផងដែរ។

សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ
ទេសភាពដ៏ស្រស់ស្អាតនៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គខេត្តស្ទឹងត្រែង ទេសភាពដ៏ស្រស់ស្អាតនៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គខេត្តស្ទឹងត្រែង
តំបន់ដីសើម«រ៉ាមសារ» ជាព្រៃលិចទឹកដ៏ទាក់ទាញ ក្នុងខេត្តស្ទឹងត្រែង
តំបន់ដីសើម«រ៉ាមសារ» ជាព្រៃលិចទឹកដ៏ទាក់ទាញ ក្នុងខេត្តស្ទឹងត្រែង

តំបន់រ៉ាមសារ នៅខេត្តស្ទឹងត្រែងមានផ្ទៃដីជាង១,៤ម៉ឺនហិកតា គ្របដណ្ដប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗ ដែលជាជង្រុកត្រីជាច្រើន រួមទាំងសត្វស្លាបចម្រុះផងដែរ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្ដានុពលទេសចរណ៍មួយ ក្នុងខេត្តស្ទឹងត្រែង ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត។

កន្លែងភ្ញៀវទេសចរច្រើនមកកម្សាន្តលេងនៅតំបន់រ៉ាមសារនេះ មាននៅកោះហាន(សម្រស់កោះហាន) ថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ ដែលភ្ញៀវជាច្រើនចាប់អារម្មណ៍ ចង់មកកម្សាន្តលំហែកាយ។

ស្ថិតនៅតាមដងទន្លេមេគង្គនៃព្រំដែនខ្មែរ-ឡាវ ក្នុងខេត្តស្ទឹងត្រែង តំបន់រ៉ាមសារ មានផ្ទៃដីជាង១,៤ម៉ឺនហិកតា គ្របដណ្ដប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗ ដែលជាជង្រុកត្រីជាច្រើន រួមទាំងសត្វស្លាបចម្រុះផងដែរ។

លោក ឈួន ឆន អនុប្រធានតំបន់រ៉ាមសារ បានលើកឡើងដូច្នេះ «រ៉ាមសារ» ជាតំបន់មានសក្ដានុពលទេសចរមួយ ក្នុងខេត្តស្ទឹងត្រែង ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត បានជាង៣ពាន់នាក់ក្នុងមួយឆ្នាំ។

តំបន់ដីសើម«រ៉ាមសារ» ជាព្រៃលិចទឹកដ៏ទាក់ទាញ ក្នុងខេត្តស្ទឹងត្រែង
តំបន់ដីសើម«រ៉ាមសារ» ជាព្រៃលិចទឹកដ៏ទាក់ទាញ ក្នុងខេត្តស្ទឹងត្រែង

«រ៉ាមសារ» មានកោះជាង៥០ ហើយជាតំបន់ព្រៃលិចទឹកធំជាងគេ ក្នុងប្រទេសកម្ពុជា។ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រ៉ាមសារ អាចធ្វើដំណើរដោយជិះទូកគយគន់ទេសភាពព្រៃឈើធម្មជាតិ ដែលនៅព័ទ្ធជុំវិញ ទស្សនាសត្វស្លាបជាង៩០ប្រភេទ ពិសារម្ហូបប្រចាំតំបន់ និងងូតទឹកលេងនៅតាមកោះនីមួយៗផងដែរ។ នេះបើតាមលោក ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ។

លោក ឈួន ឆន បានរៀបរាប់ដូច្នេះដា៖ ពលរដ្ឋ រស់នៅទីនេះ ចិញ្ចឹមជីវិតដោយការនេសាទត្រី ធ្វើកសិកម្ម (កសិកម្មយថាផល) និងបម្រើសេវាទេសចរជូនដល់ភ្ញៀវ ដូចជា បើកទូកជូនអ្នកដំណើរ នាំភ្ញៀវទៅតំបន់នានា និងសេវាម្ហូបសហគមន៍ជាដើម។

អនុប្រធានការិយាល័យរូបនេះ ប្រាប់ ThmeyThmey25 ដូច្នេះថា៖«កន្លែងភ្ញៀវទេសចរច្រើនមកកម្សាន្តលេងនៅរ៉ាមសារនេះ មាននៅកោះហាន(សម្រស់កោះហាន) ថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ ដែលភ្ញៀវជាច្រើនចាប់អារម្មណ៍ ចង់មកកម្សាន្តលំហែកាយ»។ លោក បន្ថែមថា តំបន់រ៉ាមសារ មានដ្បិតមានកោះច្រើនមែន តែមានពលរដ្ឋរស់នៅត្រឹម៧កោះប៉ុណ្ណោះ។

តំបន់ធម្មជាតិមួយនេះ ស្ថិតក្រោមការអភិរក្ស និងការពារដោយក្រសួងទេសចរណ៍ ដូច្នេះនៅពេលអ្នកទេសចរ ចង់ទៅកម្សាន្តត្រូវមានអនុញ្ញាតពីមន្ទីរទេសចរណ៍ខេត្ត ឬអ្នកគ្រប់គ្រងតំបន់នោះផ្ទាល់។ នេះបើតាមការបញ្ជាក់ពីលោក ឈួន ឆន ដដែល។ លោក បន្តថា បើអ្នកទេសចរទៅដោយខ្លួនឯង អាចនឹងពិបាកទាក់ទងរកសេវាទេសចរណ៍នានានៅទីនោះផងដែរ។

លោក ឈួន ឆន លើកឡើងដូច្នេះថា ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់នេះ ភាគច្រើននៅរដូវប្រាំង ព្រោះនៅរដូវវស្សា មិនសម្បូរភ្ញៀវមកកម្សាន្តទេ។ លោក បន្ថែមថា នៅពេលមានបញ្ហាជំងឺកូវីដ-១៩ រឹតតែស្ងាត់ភ្ញៀវ ទើបតែមានកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

អនុប្រធានការិយាល័យរូបនេះ ណែនាំឲ្យភ្ញៀវទេសចរមកកម្សាន្តនៅតំបន់រ៉ាមសារ ចាប់ពីខែធ្នូ ដល់ខែមេសា ព្រោះមានទេសភាពស្រស់ស្អាត ទឹកមិនជន់ឡើងខ្ពស់ពេកនោះទេ និងអាចទស្សនាសត្វស្លាប ដូចជាហ្វូងក្អែកទឹកខ្មៅជាដើម។

សូមបញ្ជាក់ថា សារព័ត៌មាន ThmeyThmey25 បានផលិតព័ត៌មានទេសចរណ៍ទាក់ទងនឹងតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែងនេះឡើង តាមរយៈដំណើរកម្សាន្តជាមួយជំរំតង់ Cambodia Amazing Trip Planner កាលពីថ្ងៃទី៥-៧ ខែកុម្ភៈ ឆ្នាំ២០២១។ កម្មវិធីបោះជំរំរបស់ក្រុម Cambodia Amazing Trip Planner ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរ ជាមួយនឹងសហគមន៍អេកូទេសចរណ៍ ក៏ដូចជា គាំទ្រសេវាកម្ម និងផលិតកម្មរបស់សហគមន៍។ ក្រៅពីនោះ ក៏ចង់លើកស្ទួយជីវភាពប្រជាជននៅតាមមូលដ្ឋាន ហើយឲ្យអ្នកចូលរួមអាចបង្កើនមិត្តភាព និងមេត្រីភាពបរិស្ថាន និងរួមចំណែកផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងកញ្ចប់ទេសចរណ៍ក្នុងស្រុកផងដែរ។ កម្មវិធីបោះជំរំរបស់ក្រុម Cambodia Amazing Trip Planner ទទួលបានការគាំទ្រពីនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍, មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង,សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ និងសហគមន៍អេកូទេសចរណ៍ព្រះរំកិល៕

ហេង វុធ្ធី

moe.gov.kh/thmeythmey.com/

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស