Trending now

នាថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ បានផ្ញើសារជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម

14:17 | 04/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅយប់ថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជាសំលេងទៅកាន់អាជ្ញាធរអោយចាត់វិធានការទប់ស្កាត់ប្រជាជនកុំអោយចេញពីខេត្តព្រះសីហនុ ដើម្បីការពារកុំអោយមានការរីករាលដាលពីខេត្តមួយទៅខេត្តមួយទៀត ពីតំបន់មួយទៅតំបន់មួយទៀត។ ទោះបីការបិទចរាចរណ៍បានអនុវត្តហើយ ប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីខេត្តព្រះសីហនុក៏ដោយ។ ប៉ុន្តែ ការដឹកជញ្ជូនទំនិញចេញចូលខេត្តព្រះសីហនុនៅតែមានសភាពធម្មតា។

លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហានុ។ (រូបថត៖ Fb ngocly.vu)

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏បានដឹកនាំនូវការបង្កើនការចាក់វ៉ាក់សាំងប្រឆាំង Covid-19 សម្រាប់ប្រជាជនដែលរស់នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះ​មានវ៉ាក់សាំង Sinopharm សម្រាប់​មនុស្សដែលមាន​អាយុចាប់ពី ១៨-៥៩ ឆ្នាំនិងការចាក់វ៉ាក់សាំង AstraZenica សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ។

ចាប់តាំងពីប្រទេសកម្ពុជាបានកើតឡើងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍លើកទីបី (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១) រហូតមក​ដល់​បច្ចុប្បន្ន ខេត្តព្រះសីហនុមានករណី Covid-19 ចំនួន ៨០ ករណីបន្ថែមទៀត ក្នុងនោះមានជនជាតិចិន ៦០ នាក់​ជនជាតិវៀតណាម ០៥ នាក់និងជនជាតិខ្មែរ ១៥ នាក់។

ចំពោះបញ្ហានេះអគ្គកុងស៊ុលសូមអំពាវនាវដល់បងប្អូនជនរួមជាតិមានដើមកំណើតវៀតណាមនិងប្រជាជនមានដើមកំណើតវៀតណាម ដែលកំពុងធ្វើការ​ នៅខេត្តព្រះសីហនុ​មានការ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃការរីករាលដាល​នៃ​ជំងឺ Covid-19 ហើយទន្ទឹមនឹងនេះ អនុវត្តយ៉ាងតឹងរឹងនូវ​វិធានការនិងបទបញ្ជាដែលកំណត់ដោយអាជ្ញាធរនិងវិស័យ​សុខាភិបាលរបស់ប្រទេសសាមី ជាពិសេសការរឹតបណ្តឹង​ការធ្វើដំណើរក្នុងបរិបទបច្ចុប្បន្ន។

ក្នុងអំឡុងពេលរឹតបណ្តឹង​ការធ្វើដំណើរ​នេះ​ ប្រសិនបើមាន​សំណួរដែលត្រូវការចម្លើយ បងប្អូនប្រជាជន​មានដើម​កំណើតវៀតណាម នៅខេត្តព្រះសីហនុ អាចទាក់ទង​ជាមួយ​ស្ថានអគ្គកុងស៊ុល តាមលេខទូរស័ព្ទ ដូចខាងក្រោម៖

- ការងារកុងស៊ុល លេខទូរស័ព្ទ៖ ០៨៨២២៤៨៨៨៨;

- ការងារអាណិកជន លេខទូរស័ព្ទ៖ ០៩៧ ៧៩៨ ៨៦៦៦

ថ្មីៗនេះស្ថានអគ្គកុងស៊ុលបានទាក់ទងនិងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះសីហនុយកចិត្តទុកដាក់និងផ្តល់សេវាកម្មថែទាំដ៏ល្អបំផុតសម្រាប់ពលរដ្ឋវៀតណាមដែលបានរកឃើញវិជ្ជមានចំពោះ ជំងឺ Covid-19 នៅក្នុងខេត្តនេះ។

ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហានុ ខ្សូមជូនពរដល់សហគមន៍មានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុអោយបានមានសុខភាពល្អនិងឆាប់ឆ្លងផុតសម័យដ៏លំបាកនេះ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤