Trending now

មនុស្ស៩នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅរដ្ឋ South Dakota, សហរដ្ឋអាមេរិក

14:10 | 01/12/2019 (ប្រភព៖ FN)

អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្ស៩នាក់ បានស្លាប់ និង៣នាក់រងរបួសនៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ខ្នាតតូចមួយគ្រឿងធុន Pilatus PC-12 បន្ទាប់ពីហោះឡើងបានបន្តិចនៅឯរដ្ឋ South Dakota សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

មនុស្ស៩នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅរដ្ឋ South Dakota, សហរដ្ឋអាមេរិក

គ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចខាងលើ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ក្រោយហោះឡើងបន្តិចចេញពី ទីក្រុង Chamberlain នៃរដ្ឋ South Dakota។ ប៉ុន្តែ មូលហេតុធ្លាក់យន្ដហោះនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈមានការសន្និដ្ឋានបឋមថាសោកនាដកម្មនេះទំនងជាបង្កឡើងដោយបញ្ហាអាកាសធាតុ ក្នុងនោះមានទាំងខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរក្នុងតំបន់ កុមារពីរនាក់ និងពីឡុតម្នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ហើយការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា