Trending now

ក្រសួងសុខាភិបាលវៀតណាមកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាតធំបំផុតមិនធ្លាប់មានពីមុនមក

09:57 | 26/02/2021

យុគសម័យ - នៅក្នុងកិច្ចប្រជុំអំពីអង្គការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោក ង្វៀនថាញ់ឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានសង្កត់ធ្ងន់ថានេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតមិនធ្លាប់មាននៅប្រទេសវៀតណាមដែលមានចំនួនជាង ១០០ លានដូស។

លោក ង្វៀនថាញ់ឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម

បន្ទាប់ពី កញ្ចប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងបង្អស់ចូលមកដល់ប្រទេសវៀតណាម ក្រសួងសុខាភិបាល បានជួបប្រជុំជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ( UNICEF) ដើម្បីពិភាក្សាលើខ្លឹមសារពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូចជាការ ផ្តល់អាជ្ញាប័ណ្ណ, ក្រុមមនុស្សទទួលការចាក់វ៉ាក់សាំង, ការផ្សព្វផ្សាយព័ត៌មានអំពីការចាក់វ៉ាក់សាំង និងបញ្ហាពាក់ព័ន្ធនានាផ្សេងទៀត។

ទាក់ទងនឹងមនុស្សមានអាទិភាពក្នុងការចាក់វ៉ាក់សាំង ភាគីនានាបានឯកភាព អនុវត្តតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ដោយធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានសន្យាថា នឹងដោះស្រាយបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងនីតិវិធី ដើម្បីធានាថាវ៉ាក់សាំងនៃកម្មវិធី COVAX Facility ត្រូវបាននាំចូលមកប្រទេសវៀតណាមឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ។

នៅក្នុងកិច្ចប្រជុំអំពីអង្គការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោករដ្ឋមន្រ្តី ង្វៀនថាញ់ឡុង បានសង្កត់ធ្ងន់ថានេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតមិនធ្លាប់មាននៅប្រទេសវៀតណាមដែលមានចំនួនជាង ១០០ លានដូស។ ក្រសួងសុខាភិបាលកំពុងរៀបចំសេណារីយ៉ូប្រមូលផ្តុំគ្រប់អង្គភាពទាំងក្នុងនិងក្រៅឧស្សាហកម្មចូលរួមក្នុងដំណើរការចាក់ថ្នាំពន្លឿនដំណើរការចាក់ថ្នាំធានាការគ្របដណ្តប់ឆាប់នាំជីវិតវិលត្រឡប់ទៅរកភាពប្រក្រតីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ដល់ជីវិតមនុស្ស៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR