Trending now

អាមេរិក៖ មនុស្ស៥នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋកាលីហ្វរញ៉ា

12:51 | 17/11/2019 (ហេង វុធ្ធី)

ប៉ូលិសអាមេរិកបានឲ្យដឹងថា នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) មនុស្ស៥នាក់ ក្នុងនោះមានមនុស្សធំ២នាក់ និងកុមារ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង San Diego ភាគខាងត្បូង​រដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

មនុស្ស៥នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋកាលីហ្វរញ៉ា ( Freshnews)

ចំណោមមនុស្សធំទាំង២នាក់នោះ មានបុរសអាយុ៣៩ឆ្នាំម្នាក់ និងស្រី្តអាយុ២៩ឆ្នាំម្នាក់ ខណៈប៉ូលិសសង្ស័យថា អាចមានម្នាក់​ជាជនសង្ស័យ។ រីឯកុមារទាំង៣នាក់វិញ គឺអាយុចន្លោះត្រឹម៣-៩ឆ្នាំប៉ុណ្ណោះ។ បើតាមអាជ្ញាធរអាមេរិក បុរសនិងស្រ្តីនោះ រួមទាំង​កុមារអាយុ៣ឆ្នាំម្នាក់ ត្រូវគេរកឃើញថាបានស្លាប់នៅកន្លែងកើតហេតុតែម្តង ដែលជាលំនៅឋានរបស់ពួកគេ ខណៈក្មេងពីរនាក់​ទៀតបានបាត់បង់ជីវិត ពេលកំពុងព្យាយាមសង្រ្គោះនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា មានក្មេងប្រុស​ម្នាក់ទៀតអាយុ១១ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរផងដែរ។

គួរជម្រាបថា ប៉ូលិសទីក្រុង San Diego បានរកឃើញកាំភ្លើងមួយដើមក្នុងផ្ទះខាងលើ ប៉ុន្តែមិនបានបញ្ជាក់ប្រភេទរបស់វា ឬមួយក៏​ចេតនាដែលអាចនៅពីក្រោយករណីបាញ់ប្រហារនេះឡើយ។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបតែករណីបាញ់​​ប្រហារមួយក្នុងវិទ្យាល័យ Saugus នៅទីក្រុង Santa Clarita ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាហើយប៉ុណ្ណោះ ដែលបានបណ្តាលឲ្យ​សិស្ស២នាក់ស្លាប់ និង៣នាក់ទៀតរងរបួស៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម