Trending now

មជ្ឈដ្ឋានអ្នកនយោបាយសាធារណរដ្ឋឆែក ផ្ញើលិខិតអបអរ​សាទរ​សហគមន៍ជនវៀតណាម

10:40 | 23/02/2021

ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឆែកលោក Jan Blatny បានផ្ញើលិខិតថ្លែងអំណរគុណនិងជូនពរឆ្នាំថ្មីជាពីរភាសាឆែកនិងវៀតណាមដល់សហគមន៍ជនវៀតណាម។

ថ្នាក់ដឹកនាំសាធារណរដ្ឋឆែក (រូបថត៖ Vietnam+)

នៅក្នុងលិខិតចុះថ្ងៃទី ១៥ ខែកុម្ភះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Blatny បានជូនពរដល់សហគមន៍ជនវៀតណាមនូវឆ្នាំថ្មីប្រកបដោយសេចក្ដីសុខសុភមង្គល និងសុខភាពល្អបរិបូរ ព្រមទាំងថ្លែងអំណរគុណដល់សហគមន៍ជនវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាក់ស្តែងនិងមានអត្ថន័យដែលសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកក្នុងកំឡុងពេលកើតមានជំងឺរាតត្បាត។ មុននេះក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីឆែក លោក Miloš Zeman និងនាយករដ្ឋមន្រ្តី លោក Andrej Babiš សុទ្ធតែបានបានសម្តែងការគោរពចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនិងការចែករំលែក គាំទ្រទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះសាធារណរដ្ឋឆែកក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ១៩ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR