Trending now

វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន ៥ លានដូសនៅចុងខែកុម្ភៈឆ្នាំ ២០២១

17:52 | 17/02/2021

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានឲ្យដឹងថា៖ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលសម្រេចរួចរាល់បែបបទទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៃយន្តការ COVAX សកលលោក (COVAX facility)។

វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន ៥ លានដូសនៅចុងខែកុម្ភៈឆ្នាំ ២០២១

ថ្លែងនៅក្នុងកិច្ចប្រជុំអចន្ត្រៃយ៍រដ្ឋាភិបាល គណកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជាមួយខេត្ត ក្រុងនានា នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានឲ្យដឹងថា៖ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលសម្រេចរួចរាល់បែបបទទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៃយន្តការ COVAX សកលលោក (COVAX facility)។ តាមផែនការ នៅចុងខែកុម្ភៈ វៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៥ លានដូសពីប្រភពចំនួន ពីរគឺ កម្មវិធី COVAX facility ជាមួយវ៉ាក់សាំងចំនួន ៤,៨៨ លានដូសនិងនាំចូលច្រើនជាង ១១៧ ០០០ ដូស។

សូមបញ្ជាក់ដែរថា វ៉ាក់សាំងបង្ការកូវីដ ១៩ នេះ ត្រូវបាន ក្រុមហ៊ុន Astra Zeneca ផ្គត់ផ្គង់។ ក្រសួងសុខាភិបាលវៀតនាមបានលើកសំណើរអំពីជម្រើសចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២។ ជម្រើសទី ១ គឺចាក់វ៉ាក់សាំងលើមនុស្សចំនួន ២ លាននាក់ ហើយជំរើសទីពីរគឺ ចាក់វ៉ាក់សាំងលើមនុស្សចំនួន ៥ លាននាក់ ដែលជាមុខសញ្ញាអាទិភាព ពោលគឺកម្លាំងខ្សែជូរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤