Trending now

ប្រជាជនទូទាំងប្រទេសជឿជាក់ថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើតចំណុចលោតផ្លោះថ្មី

14:33 | 27/01/2021

នាព្រឹកថ្ងៃទី ២៦ មករា ប្រជាជននៅទីក្រុងហូជីមិញនិងតាមតំបន់ណាមបូប៉ែកខាងកើត បានតាមដានយ៉ាងយកចិត្តទុកដាក់ពិធីបើក មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។ កម្មាភិបាល បក្ខជននិងប្រជាជន សុទ្ធតែមានក្តីជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតលើកនេះ ដែលនាំប្រទេសឱ្យបន្តអភិវឌ្ឍនាពេលខាងមុខ។

លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong (រូបថត៖ VOV)

លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong បានឲ្យដឹងថា លោកតែងតែតាមដានយ៉ាងដិតដល់នូវមហាសន្និ បាតលើកទី XIII របស់បក្ស៖ “ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងសម្រេចបាននូវគោលដៅនៃសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ ដោយសាមគ្គីភាព ដើម្បីនាំប្រទេសជាតិ កាន់តែរឹងមាំ និងបង្កើតទំនុកចិត្តសម្រាប់ប្រជាជន ក៏ដូចជាជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ខ្ញុំជឿជាក់ថា មហា សន្និបាតលើកទី XIII របស់បក្ស ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីនាំប្រទេសជាតិប្រគៀកស្មារជាមួយបណ្តាប្រទេសលើពិភពលោក"

ចំណែកឯលោកស្រី Le Thi Thu នៅទីក្រុង Ba Ria – Vung Tau ក៏មានក្តីរំពឹងខ្ពស់ចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៖ “មហាសន្និបាតលើកនេះបានប្រារព្ធឡើងក្នុងបរិបទដែលកិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើងលើឆាកអន្តរជាតិ។ ជាពិសេស តាមរយៈការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតកូវីដ ១៩ នាពេលកន្លងមកនេះ សមិទ្ធិផលរបស់បក្សទាំងមូល ប្រជាជនទាំង មូលនិងកងទ័ពវៀតណាមទាំងមូលត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។ ក្នុងន័យនេះ ខ្ញុំមានក្តីជំនឿយ៉ាងមុតមាំលើមហាសន្និបាត ហើយសង្ឈឹមថា មហាសន្និបាតនឹងដាក់ចេញទិសដៅនិងសេចក្តីសម្រេចចិត្ត សមស្របសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ”

ជាមួយគ្នានេះ ក្រុមជនជាតិភាគតិចនៅភាគពាយព្យវៀតណាម ក៏កំពុងទន្ទឹងរង់ចាំមហាសន្និបាតលើកទី XIII របស់បក្ស ដោយមានក្តីជឿជាក់និងការរំពឹងទុកថាមហាសន្និបាតលើកនេះ នឹងបន្តដាក់ចេញគោលនយោបាយសម្រាប់ជនជាតិភាគតិច គ្រួសារក្រីក្រ ជាពិសេសតំបន់ព្រំដែនជួបការពិបាក និងចូលរួមចំណែកជួយប្រជាជនថែរក្សាការពារនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR