Trending now

ការបោះឆ្នោតជ្រើសរើសសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់

12:43 | 22/01/2021

សន្និសីទនេះមានការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong, នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ដែលជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិផងដែរ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី ២១ ខែមករា សន្និសីទអនឡាញទូទាំងប្រទេសដើម្បីអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកនៃក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ ត្រូវបានប្រារព្ធ ដោយមានការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong, នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ដែលជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិផងដែរ។

អញ្ជើញថ្លែងដឹកនាំសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តទៅចំនឹងពេលវេលាដែលពោរពេញដោយអត្ថន័យ ពោលគឺ ប្រទេសជាតិទាំងមូលកំពុងបញ្ចេញកម្លាំងពលំប្រឡងប្រណាំងបង្កើតស្នាដៃល្អប្រសើរ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣ របស់បក្ស ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់បក្ស របស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “នេះគឺជាឱកាសដើម្បីអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន តាមរយៈការជ្រើសរើសនិងបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានគុណធម៌ មានទេពកោសល្យនិងសក្ដិសមជាតំណាងសម្រាប់ប្រជាជននៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ដោយយល់ដឹងយ៉ាងច្បាស់អំពីសារសំខាន់ក៏ដូចជាអត្ថន័យដ៏ធំធេងនៃការបោះឆ្នោតលើកនេះ គណៈកម្មាធិការមជ្ឈឹមបក្ស រដ្ឋសភា រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានកំណត់ថា ព្រឹត្តិការណ៍នេះ ជាភារកិច្ចនយោបាយដ៏សំខាន់បំផុតរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងឆ្នាំ ២០២១”។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ អង្គការបក្ស និងស្ថាប័ននានា ត្រូវផ្តោតការយកចិត្តទុកដាក់ដឹកនាំការអនុវត្តឲ្យបានល្អនូវទិសដៅនិងភារកិច្ចនៃការបោះឆ្នោត ដើម្បីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ នឹងទទួលបានលទ្ធផលខ្ពស់បំផុតហើយក្លាយទៅជាពិធីបុណ្យរបស់ប្រជាជនទាំងមូល។

អញ្ជើញថ្លែងក្នុងពិធីបិទសន្និសីទ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជឿជាក់ថា លទ្ធផលនៃសន្និសីទនេះនឹងរួមចំណែកដល់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងបក្សទាំងមូល ក្នុងប្រជាជនទាំងមូលនិងកងទ័ពទាំងមូល អំពីអត្ថន័យ សារៈសំខាន់ក៏ដូចជា សេចក្តីកំណត់របស់បក្ស ច្បាប់របស់រដ្ឋស្តីពីការបោះ ឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន រួមទាំងតួនាទីរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជននិងទំនួលខុសត្រូវរបស់អ្នកតំណាងប្រជាជន ដើម្បីប្រជាជនបោះឆ្នោតជ្រើសតាំងនៅអាណត្តិខាងមុខ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR