Trending now

កាសែតប្រទេសឆែកកោតសរសើរជោគជ័យរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងអភិវឌ្ឍសេដ្ឋកិច្ច

12:35 | 23/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

គេហទំព័រ halonoviny.cz នៃសាធារណរដ្ឋឆែក ទើបតែចុះផ្សាយអត្ថបទដែល​កោតសរសើរសមិទ្ធិផលរបស់វៀតណាមនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការទប់ទល់នឹងជំងឺ Covid-19 និងកំណើនសេដ្ឋកិច្ច។

រូបថតឧទាហរណ៍ (vnanet.vn)

ដោយមានចំណងជើង “វៀតណាម៖ ចំណុចភ្លឺក្នុងការទប់ទល់នឹងជំងឺ Covid-19 និងកំណើនសេដ្ឋកិច្ច” អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមគឺជាសមាជិករបស់អាស៊ាន និងជាប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយមានតួនាទីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការបរទេស និង​ការទប់ទល់នឹងជំងឺ Covid-19។

សមិទ្ធិផលមួយក្នុងចំណោងសមិទ្ធិផលលេចធ្លោជាងគេគឺវៀតណាមក្លាយជាចំណុចភ្លឺក្នុងការទប់ទល់នឹងជំងឺ Covid-19។ វៀតណាមបានគ្រប់គ្រងដោយជោគជ័យជំងឺ Covid-19 នៅឆ្នាំ២០២០ ខណៈដែលជំងឺរាតត្បាតនៅលើពិភពលោកនៅកើត​មានយ៉ាង​ស្មុគស្មាញ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួនតិចដែលគ្រប់គ្រងជំងឺរាតត្បាតបានល្អ ហើយផ្តល់ជំនួយទាន់ពេលវេលាដល់ប្រទេសជាច្រើន ដូចជាផ្ដល់ម៉ាស និងសម្ភារៈបរិក្ខារ​ពេទ្យ​ដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអ៊ឺរ៉ុប។

អត្ថបទក៏បានឲ្យដឹងថា សមិទ្ធិផលលេចធ្លោទី២ របស់វៀតណាម គឺកំណើនសេដ្ឋកិច្ចខ្ពស់។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចជោគជ័យបំផុតរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដោយទទួលបានកំណើន​ជា​មធ្យម ៦.៨% ក្នុង​មួយ​ឆ្នាំ នាដំណាក់កាល ២០១២-២០១៩។ នៅឆ្នាំ២០២០ ទោះបីបណ្តាប្រទេសនៅលើពិភពលោកមានកំណើនអវិជ្ជមានដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើនវិជ្ជមាន​ជា ៣% ផងដែរ។ ជាពិសេស វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការធ្វើ​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដើម្បីទាក់ទាញធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមទាំងការចុះហត្ថលិខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាច្រើន ដូចជាកិច្ចព្រមព្រៀងទូលំទូលាយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សមិទ្ធិផលលេចធ្លោទី៣ របស់វៀតណាម គឺវៀតណាម​កាន់​តែ​មានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។ ដោយមានគោលនយោបាយការបរទេសពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមបានបង្កើនសកម្មភាពការ​បរទេសទ្វេភាគី និងពហុភាគី។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗដូចជា កិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនាឆ្នាំ២០១៩។ ជាពិសេស ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមទទួលបានជោគជ័យក្នុងឋានៈជាប្រធានប្ដូរវេន​អាស៊ាន និងជា​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR