Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តភារកិច្ចឆ្នាំ ២០២១ របស់ Petrovietnam

10:04 | 12/01/2021

នារសៀលថ្ងៃទី ១១ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារនៅឆ្នាំ ២០២០ និងការអនុវត្តភារកិច្ចនៅឆ្នាំ ២០២១ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម (Petrovietnam) ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តភារកិច្ចឆ្នាំ ២០២១ របស់ Petrovietnam។ (រូបថត៖ េVNA)

ទាក់ទងនឹងផែនការឆ្នាំ ២០២១ និងដំណាក់កាល ២០២១ - ២០២៥ របស់សម្ព័ន្ធក្រុមហ៊ុននេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ Petrovietnam បន្តពង្រីកតួនាទីរបស់ខ្លួនជាសហគ្រាសគំរូស្របតាមបាវចនាថា៖ “គ្រប់គ្រងភាពប្រែប្រួល បង្កើនតម្លៃជាអតិបរមា ពង្រីកទីផ្សារ ទាញយកឱកាស តភ្ជាប់ការវិនិយោគនិងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ» ដែលសម្ព័ន្ធក្រុមហ៊ុននេះបានដាក់ចេញ។

ទន្ទឹមនឹងនេះដែរ Petrovietnam គប្បីជម្រុញដោយឥតឈប់ឈរនូវការស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីអនុវត្តទៅក្នុងផលិតកម្ម ព្រមទាំង ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី។ ម្យ៉ាងវិញទៀត សម្ព័ន្ធក្រុមហ៊ុនក៏បន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនិងដៃគូដទៃទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសក្នុងការអភិវឌ្ឍផលិតកម្មនិងអាជីវកម្មផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨