Trending now

វៀតណាមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ានៅអង្គការពាណិជ្ជកម្មពិភពលោក

23:10 | 19/02/2021

វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការកែទម្រប់រចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម-វិនិយោគធំបំផុតទាំង១០របស់មីយ៉ាន់ម៉ា វៀតណាមមានបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយមីយ៉ាន់ម៉ានាពេលខាងមុខ។

លោកស្រី ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai


កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ាក្នុងដំណាក់កាល២០១៥-២០២០ ទើបនឹងបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រី ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាម អមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការកែទម្រប់រចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម-វិនិយោគធំបំផុតទាំង១០របស់មីយ៉ាន់ម៉ា វៀតណាមមានបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយមីយ៉ាន់ម៉ានាពេលខាងមុខ។

ម្យ៉ាងវិញទៀត លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងវៀតណាមនិងមីយ៉ាន់ម៉ាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយបានឡើងដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ វៀតណាមស្វាគមន៍
មីយ៉ាន់ម៉ា ដោយបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសមាហរណកម្មក្នុងតំបន់ ជាពិសេសគឺការរួមដំណើរជាមួយប្រទេសអាស៊ានដទៃ កូរ៉េខាត្បូង ជប៉ុន នូវែលហ្សេឡង់ អូស្ត្រាលីនិងចិន សម្រេចរួចរាល់ការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
តាមរយៈកិច្ចប្រជុំនេះសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមានឱកាសទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀតអំពីការវិវត្តការផ្លាស់ប្តូរនិងបញ្ហាប្រឈមនៅក្នុងពាណិជ្ជកម្មការវិនិយោគនិងគោលនយោបាយពាក់ព័ន្ធក្នុងកំឡុងពេលពីឆ្នាំ ២០១៤ ដល់ខែវិច្ឆិកាឆ្នាំ ២០២០៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ