Trending now

រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដើម្បីពង្រឹងសិទ្ធិអំណោចដល់ពលរដ្ឋមូលដ្ឋាន

12:08 | 18/02/2021 (សរុបដោយវិច្ឆិកា)

បើតាមលោក ដានីញ៉ែលរ័ក សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំក្នុងកិច្ចការគណនេយ្យភាពសង្គម ហើយយើងទាំងអស់គ្នាមានកិត្តិយសណាស់ដែលត្រូវបានទុកចិត្តឱ្យទទួលខុសត្រូវធ្វើការងារលើកកម្ពស់ដល់កិច្ចការសន្ទនាថ្នាក់មូលដ្ឋាន រវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលនៅក្នុងឃុំទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៤។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដើម្បីពង្រឹងសិទ្ធិអំណោចដល់ប្រជាពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាពរបស់ រដ្ឋបាលថ្នាក់ក្រោមឱ្យកែលម្អការផ្តល់សេវាសាធារណៈបានកាន់តែមានប្រសិទ្ធភាព។

ការបញ្ជាក់របស់លោក ងី ច័ន្ទ្រផល បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពរៀបចំពិធីសម្ពោធការដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដោយសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVIC) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់។

គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារគណនេយ្យភាពសង្គម នឹងផ្តោតការធានារថាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ភូមិក្នុងតំបន់គោលដៅមានកិច្ចសន្ទនាជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈ។ គម្រោងនេះនឹងត្រូវបានអនុវត្តជាមួយបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ចំនួន ១,៩០០នាក់។

លោក ងី ច័ន្ទ្រផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នេះ ដើម្បីពង្រឹងសិទ្ធិអំណោចដល់ប្រជាពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះឱ្យកែលម្អការផ្តល់សេវាសាធារណៈបានកាន់តែមានប្រសិទ្ធភាព»។

លោក ងី ច័ន្ទ្រផល បានបន្ថែមទៀតថា៖ «ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព ព្រមទាំងឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជននាពេលអនាគត»។

បើតាមលោក ដានីញ៉ែលរ័ក សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំក្នុងកិច្ចការគណនេយ្យភាពសង្គម ហើយយើងទាំងអស់គ្នាមានកិត្តិយសណាស់ដែលត្រូវបានទុកចិត្តឱ្យទទួលខុសត្រូវធ្វើការងារលើកកម្ពស់ដល់កិច្ចការសន្ទនាថ្នាក់មូលដ្ឋាន រវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលនៅក្នុងឃុំទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៤។

បើតាមលោក ដានីញ៉ែលរ័ក សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ។

យើងជឿជាក់ថាគម្រោងនេះនឹងនាំមកនូវសេវាសាធារណៈកាន់តែប្រសើរឡើងតាមវិស័យអប់រំ សុខភាព និងរដ្ឋបាលសាធារណៈ ហើយផ្តល់ផលដល់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ ដែលនឹងទទួលផលពីសេវាប្រសើរឡើងទាំងនេះដែរ»។

សូមបញ្ជាក់ថា សម្រាប់ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៣) មានគោលបំណងបង្កើនការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលដើរតួដ៏សំខាន់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ។

ហើយផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ គ្រោងនឹងអនុវត្តនៅរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងនឹងត្រូវអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបន្តការយកចិត្តទុកដាក់លើក្រុមគោលដៅជាស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះនានា បន្តពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ ព្រមទាំងលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្នដែលរួមមាន៖ ជនជាតិដើមភាគតិច មនុស្សចាស់ ជនពិការ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI) និងសិស្សានុសិស្ស ព្រមទាំងជ្រើសរើសក្រុមជនងាយរងគ្រោះនានា ធ្វើជាអ្នកសម្របសម្រួលគណនេយ្យភាព សហគមន៍ផងដែរ។

គម្រោងនេះត្រូវបានគាំទ្រថវិកាពីមូលនិធីបរធនបាលកិច្ច ដើម្បីគាំទ្រផែនការអនុវត្តគណនេយ្យភាព សង្គមនៅកម្ពុជា តាមរយៈធនាគារពិភពលោក (The World Bank) និងគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលស្វីស៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤