Trending now

វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ចិន បានរៀបចំដឹកតាមយន្តហោះពិសេសមកកាន់កម្ពុជា

09:48 | 08/02/2021

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានរៀបចំដាក់យន្តហោះពិសេស និងត្រៀមដឹកចេញមកកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នឹងមកដល់កម្ពុជាម៉ោងប្រមាណ៤ល្ងាចនេះ។

វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ចិន បានរៀបចំដឹកតាមយន្តហោះពិសេសមកកាន់កម្ពុជា

តាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិច ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ»

សូមបញ្ជាក់ថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៤ល្ងាចនេះ។ វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ។

សូមជំរាបថា វ៉ាក់សាំងដែលនឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ៕

(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤