Trending now

រុស្ស៊ីបានដកចេញបទបញ្ជារឹតត្បិតការចូលមកប្រទេសខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសវៀតណាម

09:40 | 27/01/2021

យុគសម័យ - រុស្ស៊ីបានចេញសេចក្តីជូនដំណឹងមួយដោយជម្រាបថា “បទបញ្ជាសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ គឺហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ស្តីពីការរឹតត្បិតចូលមកប្រទេសរុស្ស៊ី ដែលធ្លាប់ត្រូវបានដាក់ចេញដោយ សារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីមុននោះ នឹងត្រូវដក ចេញជាស្ថាពរ”។

រុស្ស៊ីបានដកចេញបទបញ្ជារឹតត្បិតការចូលមកប្រទេសខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសវៀតណាម

នាយប់ថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចុះហត្ថលេខាលើបទបញ្ជាមួយស្តីពីការដកការរឹតត្បិតចូលមកប្រទេសខ្លួនលើពលរដ្ឋហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ចាប់ពីថ្ងៃទី ២៧ ខែមករា។ មុននេះរុស្ស៊ីបានជូនដំណឹងពីការបន្តតភ្ជាប់ជើងហោះហើរជាមួយប្រទេសទាំងនេះចាប់ពីចុងខែមករាឆ្នាំ ២០២១ ។

ខុទ្ទកាល័យសារព័ត៌មានរបស់រដ្ឋាភិបាល រុស្ស៊ីបានចេញសេចក្តីជូនដំណឹងមួយដោយជម្រាបថា “បទបញ្ជាសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ គឺហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ស្តីពីការរឹតត្បិតចូលមកប្រទេសរុស្ស៊ី ដែលធ្លាប់ត្រូវបានដាក់ចេញដោយ សារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីមុននោះ នឹងត្រូវដក ចេញជាស្ថាពរ” ។ រដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រជាជនមកពីប្រទេសទាំងនេះត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសរុស្ស៊ីតាមរយៈច្រកទ្វារព្រំដែនផ្លូវអាកាសតែប៉ុណ្ណោះ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤