Trending now

រៀបចំពិធីបុណ្យតេតសំរាប់និស្សិតអន្តរជាតិនៅវៀតណាម

17:43 | 17/02/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កាលពីប៉ុន្មានឆ្នាំមុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនិងចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា និស្សិតអន្តរជាតិអាចត្រឡប់មកផ្ទះវិញដើម្បីចំណាយពេលជាមួយគ្រួសារ។ នៅឆ្នាំនេះដោយសារការរីករាលដាលនៃជមងឺ Covid-19 និស្សិតអន្តរជាតិបានបន្តប្រារព្ធពិធីបុណ្យចូលឆ្នាំវៀតណាម។

រៀបចំពិធីបុណ្យតេតសំរាប់និស្សិតអន្តរជាតិនៅវៀតណាម


ដើម្បីជួយឱ្យនិស្សិតមានភាពសប្បាយរីករាយនិងកក់ក្តៅតេត សាខាសាកលវិទ្យាល័យដាណាង (Da Nang) នៅខុនទុំ (KomTum) បានរៀបចំផែនការនិងអនុវត្តសកម្មភាពជាច្រើនក្នុងឱកាសបុណ្យតេត។ នេះក៏ជាឱកាសសម្រាប់និស្សិតអន្តរជាតិស្វែងយល់អំពីវប្បធម៌ប្លែករបស់ប្រជាជាតិវៀតណាមនិងផ្លាស់ប្តូរនិងណែនាំវប្បធម៌ផ្ទាល់ខ្លួន។

ស្វាគមន៍ឆ្នាំថ្មីប្រពៃណី ឆ្នាំត្រីស័ក ២០២១ មន្ត្រីនិងប្រជាជន Kontum ជាទូទៅនិងលោកគ្រូអ្នកគ្រូនិងនិស្សិតនៃសាកលវិទ្យាល័យ ដាណាងនៅខុនទុំ ជាពិសេសសប្បាយរីករាយជាងពីព្រោះពួកគេកំពុងស្វាគមន៍និស្សិតបរទេសមកពីប្រទេសឡាវនិងកម្ពុជា។ វត្តមានរបស់និស្សិតទាំងនេះបានបង្ហាញពីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរវាងខេត្តខុនទុំ និងខេត្តនៃប្រទេសឡាវខាងត្បូងនិងភាគឥស្ឍសាននៃប្រទេសកម្ពុជាជាពិសេសនិងរវាងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាជាទូទៅ។
មិត្ត Kevmonirath (អាយុ ២៤ ឆ្នាំសញ្ជាតិខ្មែរ និងជានិស្សិតឆ្នាំទី ៤) បាននិយាយថាបន្ទាប់ពីដឹងដំណឹងថាមិនអាចត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញដោយសារជំងឺកូវីដ១៩ លោកក៏មានអារម្មណ៍សោកសៅនិងនឹកផ្ទះបន្តិច។ ទោះយ៉ាងណាជនជាតិខ្មែររូបនេះបាននិយាយថានេះក៏ជាឱកាសមួយសម្រាប់ខ្លួនទទួលបានបទពិសោធន៍និងរៀនសូត្រអំពីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR