Trending now

ពិធីប្រគល់អំណោយដល់អាណិកជនវៀតណាម នៅខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២១

10:07 | 03/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ដើម្បីចូលរួមជួយប្រជាជនក្រីក្រមានដើមកំណើតវៀតណាម អបអរសាទរឆ្នាំថ្មីប្រកបដោយភាពរីកចំរើន សុភបង្គល នាព្រឹកថ្ងៃទី ២ ខែកុម្ភះឆ្នាំ ២០២១ នៅទីក្រុងដូនកែវនៃខេត្ត តាកែវ គណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមសាខាខេត្តតាកែវ បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ Metfone សាខាខេត្តតាកែវបានប្រគល់អំណោយចំនួន ១១០ សម្រាប់ជួយឧបត្ថម្ភដល់ប្រជាជនមានដើមកំណើតវៀតណាមចំនួន ១១០ គ្រួសារ ដែលមានស្ថានភាពលំបាកក្នុងខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២១ ។

ពិធីប្រគល់អំណោយដល់អាណិកជនវៀតណាម នៅ​ខេត្តតាកែវ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​វៀតណាម ឆ្នាំ២០២១​

តាមសំណើរបស់គណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម ខេត្តតាកែវ ​ស្ថានអគ្គកុងស៊ុល​វៀតណាម​ប្រចាំនៅខេត្តព្រះសីហនុ (ទទួលបន្ទុក​កិច្ចការបរទេស​និងកុងស៊ុលនៅខេត្តតាកែវ) បានឧបត្ថម្ភ​អំណោយចំនួន ៧០/១១០ (ចំនួនអ​ណោយខាងលើ)។ បន្ថែមពីនេះ​ ក្រុមហ៊ុន ទូរគមនាគមន៍ Metfone សាខាខេត្តតាកែវ​បានឧបត្ថម្ភ​អំណោយចំនួន ៣០ និងលោកស្រី​ Nhan Thi Lam ដែលជាសប្បុរសជនក្នុងខេត្តនេះបានឧបត្ថម្ភអំណោយចំនួន ១០ ។

លោក Phan Hong Phuc នាយកក្រុមហ៊ុន Metfone សាខាខេត្តតាកែវ​ និង លោកស្រី​ Nhan Thi Lam ក៏បានចូលរួមក្នុងពិធីប្រគល់អំណោយនេះដែរ។ យោងតាមគណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម សាខាខេត្តតាកែវ មានចំនួន ៥៦៧ គ្រួសារ​ស្មើនឹង ១,៣៤៩ នាក់ (មាន​ស្រីចំនួន ៦៦៤ នាក់) ក្នុងនោះប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅមានចំនួន ១,០៨៩ នាក់./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤