Trending now

ខេត្ត DakLak៖ ពិធីបណ្តុះបណ្តាលក្នុងការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា

16:18 | 17/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ខ្នាត ១ / ២៥.០០០ គឺជាឯកសារបច្ចេកទេស - ច្បាប់ដែលបង្ហាញពីសមិទ្ធិផលនៃការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០។

ខេត្ត DakLak៖ ពិធីបណ្តុះបណ្តាលក្នុងការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា


នៅថ្ងៃទី ១៤ ខែមករានៅស្ថានីយ៍ឆ្មាំព្រំដែន Serepok (ឃុំក្រង់ណា ស្រុកបុនដុន - វៀតណាម) ក្រសួងការបរទេស - ស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មាធិការបញ្ជាដឹកនាំរបស់រដ្ឋសម្រាប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន សម្របសម្រួលជាមួយក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីទទួល-ប្រគល់ និងបណ្តុះបណ្តាលការប្រើប្រាស់ផែនឋានលេខាព្រំដែនវៀតណាម - កម្ពុជាខ្នាត ១ / ២៥.០០០ ជូន គណៈកម្មការដឹកនាំការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនខេត្តដាកឡាក់។

ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ខ្នាត ១ / ២៥.០០០ គឺជាឯកសារបច្ចេកទេស - ច្បាប់ដែលបង្ហាញពីសមិទ្ធិផលនៃការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ និងជាឯកសារសំខាន់មួយនៃពិធីសារស្តីពីការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ ដែលចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០។

ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ត្រូវបានបង្កើតឡើងដោយយោងតាមលក្ខណៈបច្ចេកទេសខ្ពស់បំផុតនៅលើផែនទីបច្ចុប្បន្ននៅលើពិភពលោកដែលបង្ហាញយ៉ាងច្បាស់នូវខ្សែបន្ទាត់ព្រំដែនដែលកំណត់ដោយក្រុមហ៊ុន NIRAS Mapping A /S ប្រទេសដាណឺម៉ាក និងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយអ្នកជំនាញជនជាតិវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: https://congluan.vn/)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR