Trending now

រសជាតិវៀតណាមលេចចេញនៅក្នុងខេត្តព្រះសីហនុ

11:01 | 21/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃត្រង់នៃថ្ងៃទី ១៩ ខែមករា បន្ទាប់ពីពេលព្រឹកធ្វើការនឿយហត់ បងប្អូនយើងបានទទួលទានអាហារថ្ងៃត្រង់នៅខាងក្រៅ ហើយយើងបានមកភោជនីយដ្ឋានមួយដែលមានឈ្មោះ PHO DE PARIS ដែលមានទីតាំងនៅខាងស្តាំនៃផ្សារទំនើប Prince Mall ។

តារាងម្ហូបវៀតណាម​បានលក់ក្នុងភោជនីយដ្ឋាននេះ។

លោកជូដែលជាម្ចាស់ភោជនីយដ្ឋាននេះគឺជាជនជាតិខ្មែរម្នាក់ ប៉ន្តែគាត់និយាយភាសាវៀតណាមបានយ៉ាងល្អនិងរួសរាយរាក់ទាក់ណាស់។ លោកជូ​បានមានប្រសាសន៍ថា​ ភោជនីយដ្ឋាននេះ​ទើបតែ បើកដំណើរការបាន ៣ សប្តាហ៍ហើយ។ គាត់ធ្លាប់​បើក​ភោជនីយដ្ឋានមួយដែល​មានឈ្មោះ Paris នៅរាជធានីភ្នំពេញ ហើយ​គាត់​រំពឹងថា ​ទទួលបានជោគជ័យនៅទីក្រុងព្រះសីហនុ។

នេះប្រហែលជាភោជនីយដ្ឋានដំបូងគេដែលលក់ម្ហូបវៀតណាមនៅទីក្រុងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយមានទី​ស្ថាន​ធំទូលាយ រួមជាមួយមុខម្ហូបជាច្រើនមុខ ដែលមានរសជាតិវៀតណាម​និង​តម្លៃសមរម្យ ដូចជាហ្វើសាច់គោ នំបញ្ចុកសាច់គោ នំបាញ់កាញ់​សាច់ជ្រូក​... (ដូចក្នុងតារាងម្ហូប)។ ប្រហែលជានេះ​នឹងក្លាយជាកន្លែង​ដ៏ល្អសម្រាប់អ្នកចង់ទទួលទានអាហារដែលចង់រីករាយនឹងភ្លក់រសជាតិវៀតណាម នៅក្រុងព្រះសីហនុ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR