Trending now

ឡាវនិងវៀតណាមនៅតែបន្តពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ

14:30 | 27/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២០) នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអបអរសាទរនៅនាយកដ្ឋានទំនាក់ទំនងខាងក្រៅ។ គណៈកម្មាធិការកណ្តាលនៃបដិវត្តប្រជាជនឡាវនិងក្រសួងការបរទេសឡាវ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung និង រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Saleumxay Kommasith

នាថ្ងៃទី ២៦ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung បានដឹកនាំគណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅឡាវនិងស្ថាប័នបេសកកម្មរវៀតណាមផ្សេងទៀតក្រៅពីស្ថានទូតអញ្ជើញទៅកាន់ក្រសួងការបរទេសឡាវនិងនាយកដ្ឋានកិច្ចការបរទេសនៃបក្សបដិវត្តន៍ប្រជាជនឡាវ ដើម្បីអបអរសាទរគម្រប់ ៤៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិឡាវ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានបញ្ជាក់ថា បក្សរដ្ឋនិងប្រជាជនវៀតណាមមានសេចក្តីរីករាយចំពោះការអភិវឌ្ឍជាបន្តបន្ទាប់ដោយទទួលបានសមិទ្ធិផលជាច្រើនដែលបក្សរដ្ឋនិងប្រជាជនឡាវសម្រេចបានក្នុងរយៈពេល ៤៥ ឆ្នាំ។? ទន្ទឹមនឹងនេះដែរ លោក Nguyen Ba Hung បានសង្កត់ធ្ងន់ថាទោះបីរងការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺCovid-19 ក៏ដោយ ក៏ថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរបន្តចែករំលែកគ្នាគាំទ្រគ្នានិងលើកកម្ពស់គ្នាទៅវិញទៅមកនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថាទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ នឹងត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរបន្តកសាងនិងអភិវឌ្ឍប្រទេសជាតិ។

ចំណែកខ្លួនវិញ លោក Sunthon Saynhachac ប្រមុខគណៈទាក់ទងកិច្ចការបរទេសឡាវ បានអះអាងថាសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេសឡាវសម្រេចបាននាសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពី ការជួយគាំទ្រឧបត្ថម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមករបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក៏ដូចជាបញ្ជាក់ថានឹងចងចាំជានិច្ចនូវគុណូបការៈរបស់កងទ័ពបដិវត្តនៃប្រទេសទាំងពីរ ដែលបានលះបង់សាច់ស្រស់និងឈាមស្រស់ដើម្បីបុព្វហេតុបដិវត្តនៃប្រទេសទាំងពីរ ដើម្បីឯករាជ្យជាតិដើម្បីសេរីភាពនិងសុភមង្គលរបស់ប្រជាជនទាំងពីរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ